តោះមកមើលសាររបស់លោក អ៊ឹង រដ្ឋា ហៅ “ទុយ” ពិធីកររបស់ស្ថានីយទូរទស្សន៍ CTN ដែលធ្វើអោយទស្សនិកជន ចង់ស្រក់ទឹកភ្នែក
ភ្នំពេញ៖ ទើបតែបង្ហាញមុខជាថ្មី លោក អ៊ឹង រដ្ឋា ហៅទុយ បានបង្ហោះសារមួយ ដែលធ្វើអោយ ទស្សនិកជន បានអានហើយ មានអារម្មណ៍អាណិត ចង់ស្រក់ទឹកភ្នែក ។ តើសាររបស់គាត់ បាន និយាយពីអ្វី ?
ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ លោក អ៊ឹង រដ្ឋា ហៅទុយ បានសសេរថា “ ខ្ខ្ញុំ មិនមានប្រពន្ធទេ តែមានស្រីច្រើន ហើយមានភារៈ ជួយនិងចិញ្ចឹមពួកគេ ។ ស្រីម្នាក់ឈ្មោះប្អូនទី២ ប្អូនទី៣ ក្មួយស្រី និងប្អូនប្រុសពៅ រួមទាំងកូនប្រុស កំពុងនៅសិក្សា ។ ពិសេសសល់លុយតិចតួច ទុកសម្រាប់ធ្វើបុណ្យ អោយស្រីម្នាក់ទៀត ដែលចាកចោលខ្ញុំ គ្មានថ្ងៃត្រលប់ គឺ ម្តាយ ខ្ញុំ ។ ប្រាក់ខែខ្ញុំ ១ខែ ស្រីរបស់ខ្ញំទាំងនេះ ចាយមិនចង់គ្រប់ផង ។ ចឹង ខ្ញុំពិតជាមានស្រី រួមមានទាំងប្រុសក្មេងផង ។ អ្នកដែលថាខ្ញុំមានស្រី គឺ ត្រឹមត្រូវ តែមិនមានតែម្នាក់ទេ ។ មិនមែនអាត្មានិយមទេ តែជាភារៈសម្រាប់រៀមច្បងគ្រួសារ មិនថាប្រុស រឺជាស្រី ជាពិសេស នៅមានប្រុសម្នាក់ទៀត ដែលសំខាន់ គឺជាលោកឱពុកខ្ញុំ “ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក អ៊ឹង រដ្ឋា ហៅ “ទុយ” បានបន្តថា លោក គឺសរសរទ្រូងនៃភាពកក់ក្តៅសំរាប់គ្រួសាររបស់លោក បន្ទាប់ពីអត់មានម្តាយមើលថែបងប្អូន អញ្ចឹង លោក ត្រូវមានភារកិច្ចមើលប្អូនៗរបស់គាត់ ហើយសព្វថ្ងៃលោកគ្មានប្រពន្ធនោះ គឺ នៅពោះមាយ ដោយគាត់បានបែកបាក់គ្នា អស់រយៈពេលច្រើនឆ្នាំហើយ ។
បន្ទាប់ពីបានអានសារនេះហើយ ទស្សនិកជនជាច្រើន បានComment ទៅលោក “ទុយ” ថា សូមអោយលោក ខំប្រឹងឡើង ហើយអ្វីៗនឹងជោគជ័យ និងបានកោតសសើរថា លោក ទុយ ពិតជាមនុស្សដ៏អស្ចារ្យម្នាក់មែន ដែលចេះស្រឡាញ់បងប្អូន ។
សូមបញ្ជាក់ថា បន្ទាប់ពីបានបាត់មុខមួយរយៈ ពេលនេះ លោក អ៊ឹង រដ្ឋា ហៅ “ទុយ” បានលេច មុខជាថ្មី ជាពិធីករស្ថានីយទូរទស្សន៍ CTN ។ លោក ទុយ ក៏បានបញ្ជាក់ផងដែរថា ការបាត់មុខនេះ គឺ ដោយសារ លោកមានភារកិច្ចជាប់ខ្លួន ទើបមិនបានចូលរួមកម្មវិធីទូរទស្សន៍អស់រយៈពេលច្រើនខែ ព្រមទាំងនៅមើលថែបងប្អូនបន្ថែមទៀត ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍