ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?
វីរុសឆ្កែឆ្កួត ជាវីរុសគ្រោះថ្នាក់មួយដែលអាចចម្លងទៅមនុស្សយើងដោយសារទឹកមាត់របស់សត្វដែលផ្ទុកវីរុសនេះ ហើយជាទូទៅ វាឆ្លងបន្ទាប់ពីត្រូវសត្វខាំ ឬខ្វាចយើង។ សម្រាប់ជំងឺឆ្កែឆ្កួតនេះ អាចបណ្ដាលឱ្យអ្នកដែលឆ្លងជំងឺនេះស្លាប់បាន ក្រោយពេលវីរុសរាលដាលពីកន្លែងខាំទៅដល់ខួរក្បាល។ ចុះក្រោយពីពេលត្រូវសត្វមានវីរុសឆ្កែឆ្កួតខាំ ប៉ុន្មានថ្ងៃទើបវាអាចរាលដាលទៅដល់ខួរក្បាលយើង?
តាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឱ្យដឹងថា វីរុសឆ្កែឆ្កួតអាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬប្រមាណជា ៨សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុងដំណើររបស់វីរុសឆ្កែឆ្កួតនេះ គឺវាធ្វើដំណើរឆ្ពោះទៅកាន់ខួរក្បាលរបស់យើង។ បើកន្លែងដែលត្រូវខាំនៅឆ្ងាយពីខួរក្បាល ការធ្វើដំណើររបស់មេរោគនេះរាងយូរបន្តិចទើបអាចទៅដល់ខួរក្បាលអ្នកជំងឺបាន។ ឧទាហរណ៍៖ បើយើងត្រូវឆ្កែឆ្កួតខាំនៅត្រង់ជើង វានៅឆ្ងាយពីខួរក្បាល ដូចនេះវីរុសឆ្កែឆ្កួតត្រូវការពេលយូរល្មមទម្រាំបានទៅដល់ខួរក្បាល។
លោកបន្តថា អ្នកជំងឺនឹងចេញរោគសញ្ញានៅពេលដែលវីរុសនោះធ្វើដំណើរទៅដល់ខួរក្បាល ហើយវាអាចហួសពេលក្នុងការសង្គ្រោះអ្នកជំងឺ ពោលគឺថា នៅពេលដែលវារាលដាលទៅដល់ខួរក្បាលបណ្ដាលឱ្យចេញរោគសញ្ញាហើយ គ្មានថ្នាំ ឬគ្រូពេទ្យណាអាចសង្គ្រោះអ្នកជំងឺបានទេ ហើយអ្នកជំងឺនឹងស្លាប់ក្នុងរយៈពេល ៧-១០ថ្ងៃក្រោយចេញរោគសញ្ញា។
រោគសញ្ញាជំងឺឆ្កែឆ្កួតដែលលេចឡើងក្រោយឆ្លងរាលដាលទៅដល់ខួរក្បាលហើយមានដូចជា៖
-មិនស្រេកទឹក
-ស្រៀវស្រាញពេលត្រូវខ្យល់
-ក្ដៅខ្លួន
-ពិបាកដកដង្ហើម
-ខាកស្ដោះញឹកញាប់
-ហៀរទឹកមាត់ ជាដើម
យ៉ាងណាមិញ ក្រោយពេលសត្វមានផ្ទុកវីរុសឆ្កែឆ្កួតនេះ ខាំ ខ្វាច ឬក្រញៅ យើងអាចបង្ការវីរុសបានដោយធ្វើតាមចំណុចបន្ទាន់ខាងក្រោមនេះដូចជា៖
១. លាងដៃនឹងសាប៊ូឱ្យស្អាត រួចបង្ហូរទឹកលាងមុខរបួសពី ១០-១៥ នាទី
២. ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬបេតាឌីន ដើម្បីសម្អាតមុខរបួស
៣. មិនត្រូវដេរ ឬរុំបិទមុខរបួសដោយឆ្កែខាំនោះទេ
៤. ត្រូវប្រញាប់ទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត និងថ្នាំផ្សេងទៀតដែលចាំបាច់ ឱ្យបានលឿន ឬយ៉ាងយូរ ១ អាទិត្យក្រោយឆ្កែខាំ
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍