រង្វង់មូលបន្ទាយស្រីដែលមានផ្ទៃដីជាង២ហិកតា នឹងត្រូវកែប្រែជាសួនផ្កាដ៏ស្រស់ស្អាត
សៀមរាប៖ លោក ហេង ពិសិដ្ឋ ជំនួយការលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា អាជ្ញាធរស្រុកបន្ទាយស្រី កំពុងតែធ្វើការកែលម្អរង្វង់បន្ទាយស្រី ដែលជារង្វង់មួយដ៏ធំនៅកម្ពុជា ឱ្យក្លាយទៅជាសួនផ្កាដ៏ស្រស់ស្អាត បន្ទាប់ពីរង្វង់មូលនេះ បានទុកចោលអស់ជាច្រើនឆ្នាំមកហើយ មិនទាន់មានការរៀបចំស្អាត និងមានភាពទាក់ទាញ។
លោកបានបន្តថា រង្វង់មូលនេះមានផ្ទៃដី២ហិកតាកន្លះ ដោយអាជ្ញាធរស្រុកកំពុងតែរៀបចំដាំផ្កាកូស្មូ ដោយមានការបែងជាក្រឡា ក្នុងគោលបំណងលើស្ទួយវិស័យទេសចរណ៍ក្នុងស្រុក និងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ បន្ទាប់ពីផ្កានេះត្រូវបានព្រោះគ្រាប់រួចរយៈពេល២ខែ វានឹងចេញផ្កា ហើយផ្ការបស់វាអាចរីកនៅរយៈពេល១ខែ។ ដូច្នេះនៅមុនចូលឆ្នាំខ្មែរ ទីនេះនឹងក្លាយជាសួនផ្កាដ៏ស្រស់ស្អាត និងមានប្រជាពលរដ្ឋមកកម្សាន្តច្រើន ហើយនឹងធ្វើបងប្អូនដែលបានមកកម្សាន្តនៅទីនេះ នឹងមានការពេញចិត្ត ព្រោះអាជ្ញាធរស្រុក នឹងរៀបចំកន្លែងថតរូបជាច្រើន រួមជាមួយផ្ទៃខាងក្រោយមានជាប់ភ្នំដ៏ស្រស់ស្អាត។
ទីតាំងរង្វង់មូលនេះ គឺស្ថិតនៅតំបន់ផ្លូវប្រសព្វជាពិសេសគឺផ្លូវឡើងទៅភ្នំគូលែន។ ដូច្នេះភ្ញៀវទេសចរដែលមកកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី ប្រាកដណាស់ថា នឹងបានឆ្លងកាត់ និងឃើញភាពស្រស់ស្អាតនៅកន្លែងនេះនៅពេលដែលផ្កាចាប់ផ្តើមរីក។ ទន្ទឹមនេះដែរ រដ្ឋបាលស្រុកក៏បានគិតគូរផងដែរ អំពីចំណត និងការរៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះ ឱ្យមានរបៀបរៀបរយ ព្រោះថា នៅពេលមានភ្ញៀវទេសចរមកលេងច្រើនប្រាកដណាស់ថា ត្រូវការចំណត និងកន្លែងទទួលទានអាហារជាដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍