Connect with us

គ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញថា ខ្សែការពារ Kamil Glik នឹងត្រឡប់មកការហ្វឹកហាត់ពេញលេញវិញនៅ៥ថ្ងៃទៀតសម្រាប់ FIFA World Cup 2018

ខ្សែការពារជម្រើសជាតិប៉ូឡូញ Kamil Glik ដែលមានរបួសកាលសប្តាហ៍មុន នឹងអាចវិលត្រឡប់ មកកាន់ការហ្វឹកហាត់ យ៉ាងពេញលេញវិញនៅប្រមាណ៥ថ្ងៃទៀត នេះបើតាមការអះអាងពីគ្រូបង្វឹក លោក Adam Nawalka កាលពីថ្ងៃពុធ។

កីឡាករ វ័យ៣០ឆ្នាំ ដែលជាកូនសោសំខាន់មួយរូបរបស់ប៉ូឡូញ បានរងរបួសស្មា ដោយចៃដន្យ កំឡុងការហ្វឹកហាត់។ មានការព្រួយបារម្ភថា រូបគេ អាចប្រើពេលយ៉ាងហោចណាស់ ៦សប្តាហ៍ដែរ ដើម្បីមានសម្បទាល្អឡើងវិញ។

យ៉ាងណាក្តី ក្រោយធ្វើដំណើរមកដល់ទីក្រុង Sochi ដែលជាមូលដ្ឋានរបស់ពួកគេកំឡុង World Cup, Kamil Glik អាចហ្វឹកហាត់បានវិញ តែគ្រាន់តែមិនពេញលេញតែប៉ុណ្ណោះ។ ក្រុមជម្រើសជាតិប៉ូឡូញ នឹងចាប់ផ្តើម ការប្រកួត World Cup ពូល H ដោយជួបសេនេហ្កាល់នៅថ្ងៃទី១៩ មិថុនា មុនទៅជួបកូឡុំប៊ី នៅថ្ងៃទី២៤ ហើយចុងក្រោយ ជួបជប៉ុននៅថ្ងៃទី២៨ មិថុនា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម