សិលាចារឹកនៅប្រាសាទភិមានអាកាសដែលបានរៀបរាប់ពីពាក្យសម្បថរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងរជ្ជកាលព្រះបាទសុរិយាវរ័ន្មទី១
សង្គម៖ ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ ដែលជាសម័យកាលមួយដែលប្រទេសកម្ពុជាមានភាពរំជើបរំជួលដោយមាន ការបះបោរពីសំណាក់ប្រជាជននៅខេត្តបាត់ដំបង និងមនខ្មែរនៅក្នុងខេត្តលពបុរីតម្រូវឱ្យមានការស្បថស្បែរពីសមាជិកគ្រប់ជាន់ថ្នាក់ក្នុងរាជរដ្ឋាភិបាលរបស់ទ្រង់។ ដោយសារតែខ្លឹមសារដែលព្រះអង្គបានបន្សល់ទុកលើផ្ទាំងសិលាចារឹកទើបធ្វើឱ្យដឹងអំពីសារៈសំខាន់នៃពាក្យសម្បថនាស.តទី១១ ដែលមានខ្លឹមសារ៖
“ នៅមហាសករាជ៩៣៣.៩កើតខែភទ្របទថ្ងៃអាទិត្យនេះគឺជា ពាក្យសម្បថយើងទាំងអស់គ្នា ដែលនៅជាភាគតម្រួច (ឯក, ទោ, ត្រីណិនិងចត្វាវិ) វេលាសម្បថនេះយើងសូមកាត់ដៃថ្វាយជីវិតដោយភក្តីភាពដ៏បរិសុទ្ធរបស់យើង ចំពោះព្រះបាទសម្តេចព្រះស្រីសូរ្យវរ្ម័ន យើងសូមធ្វើសម្បថនៅចំពោះមុខព្រះអគ្គី (ព្រះភ្លើង) ព្រះរតនវត្ថុនិងព្រាហ្មណាចារ្យទាំងអស់។ យើងមិនគោរពថ្វាយដល់ព្រះមហាក្សត្រត្រិយណាទៀតក្រៅពី ព្រះអង្គឡើយ។ យើងមិនក្លាយទៅជាខ្មាំងសត្រូវចំពោះព្រះអង្គឡើយ។
“ អំពើទាំងឡាយណាដែលកើតចេញពីសេចក្តីកតញ្ញូភក្តី ចំពោះព្រះបាទស្រីសូរ្យវម៌ទេពនោះយើងគប្បីខិតខំធ្វើ។ បើសិនជាពេលមានចម្បាំងយើងខិតខំច្បាំងយ៉ាងមោះមុតឱ្យអស់ពីសន្តានចិត្តយើងមិនគិតស្ងួន(សំចៃ) នូវជីវិតយើងដោយភក្តីភាពរបស់យើង ចំពោះព្រះអង្គឥតរត់គេចវេសពីសង្គ្រាមចម្បាំងឡើយទោះបីពេលឥតមានចម្បាំង។ បើសិនជាយើងស្លាប់ដោយសារ ជំងឺប្រចាំខ្លួនយើងនឹងសូមឱ្យការទទួលផលល្អនៃភាពស្មោះត្រង់ចំពោះព្រះមហាក្សត្រិយ៍កើតមានដល់យើង។ បើសិនជាយើងអាចបម្រើរាជការរហូតដល់អស់ជីវិតនុះយើងស្លាប់ដោយប្រការណាៗមួយគួរយើងស្លាប់ដោយភក្តីភាព។
“ ប្រឹសិនបើក្នុងរាជការនៃព្រះស្រីសូរ្យវម៌ទេពព្រះអង្គមានព្រះរាជបន្ទូលមកប្រើយើងឱ្យទៅទីដ៏ឆ្ងាយព្រោះទ្រង់ត្រូវការព័ត៌មានផ្សេងៗនោះយើងនឹងខិតខំស្វែងរកថ្វាយឱ្យដឹងអស់ហេតុការណ៍ពិតៗឱ្យបានក្បោះក្បាយតាមគន្លងពាក្យសម្បថនៃយើងគ្រប់ៗប្រាណ។ “បើសិនជាយើងមិនបានគោរពតាមព្រះរាជបញ្ជាពាក្យសម្បថនេះទេយើងសូមឲ្យព្រះមហាក្សត្រិយដែលសោយរាជ្យក្នុងថ្ងៃអនាគតដាក់ទណ្ឌកម្មដល់យើងខ្ញុំកុំឱ្យខ្វះប្រការណាមួយឡើយ។
“ បើសិនជាយើងបានប្រព្រឹត្តអំពើក្បត់ខុសអំពីពាក្យសម្បថនេះសូមឱ្យយើងទៅកើតនៅឋាននរក៣២ជាន់រហូតដល់អស់ព្រះអាទិត្យ និងព្រះចន្ទ។
“ បើសិនជាយើងទាំងអស់គ្នាគោរពតាមព្រះរាជបញ្ជាដោយបរិសុទ្ធតាមពាក្យសម្បថនេះសូមឱ្យព្រះមហាក្សត្រិយចេញព្រះរាជបញ្ជាដើម្បីឱ្យទូលបង្គំបាននៅថែរក្សាការកសាងបុណ្យបារមីព្រះអង្គនៅក្នុងព្រះនគរយើង និងសូមសម្បត្តិទាំងពួងចូរមានដល់គ្រួសារយើងដោយសេចក្តីសុខ។ ស្វាមីភក្តីរបស់យើងចំពោះព្រះស្រីសូរ្យវម៌ទេពដែលព្រះអង្គទ្រង់បានគ្រងរាជពេញលក្ខណៈតាំងពីមហាសករាជ៩២៤(ត្រូវនឹងឆ្នាំ១០០២នៃគ្រិស្គសករាជ) ។លទ្ធផលនៃស្វាមីភក្តីរបស់យើងតាំងពីលោកយើងនេះរហូតដល់បរលោក” ។
ប្រភព៖ មរកតកម្ពុជា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍