ប្រព័ន្ធស្រោចស្រពដ៏ទំនើប ជួយឱ្យវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត បៃតងខួបប្រាំងខួបវស្សា
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព័ន្ធនេះ នឹងធ្វើឱ្យវាលស្មៅទាំងអស់ មានភាពបៃតងខួបប្រាំងខួបវស្សា។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងឱ្យដឹងថា ក្រោយការរៀបចំ និងខិតខំប្រឹងប្រែងពីក្រុមអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរារយៈពេលមួយឆ្នាំរួចមក ប្រព័ន្ធស្រោចស្រពស្មៅដើរដោយស្វ័យប្រវត្តិ បានដាក់ឱ្យដំណើរការជាផ្លូវការ ហើយចំណុចនេះ នឹងជួយឱ្យវាលស្មៅទាំងអស់ក្នុងបរិវេណប្រាសាទអង្គរវត្តដែលមានទំហំជាង១១ហិកតា នឹងមានភាពបៃតង ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត។
លោកបន្តថា ការរៀបចំនេះ គឺបានទាញទឹកពីក្នុងកសិន្ធុអង្គរវត្ត ដែលមានការធានានូវនិរន្តរភាពសម្រាប់ការទាញទឹកមកប្រើប្រាស់ដោយមិនមានការបារម្ភពីការខ្វះទឹកឡើយ។ មុននឹងឈានដល់ការអនុវត្តគម្រោងនេះ គឺក្រុមអ្នកជំនាញបានសិក្សានិងគុណគូររួចជាមុន អំពីបរិមាណទឹកក្នុងកសិន្ធុ ហើយការទាញទឹកពីប្រព័ន្ធបុរាណនេះ អាចធានាការស្រោចស្រពទាំងមូលបាន ពិសេសនារដូវប្រាំងនេះ។ ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីអគ្គនាយកអាជ្ញាធរជាតិអប្សរា ការកំណត់ទឹកដើរដោយប្រព័ន្ធស្វ័យប្រវត្តិនេះ ក៏មិនមានផលប៉ះពាល់ដល់ថ្មប្រាសាទនោះដែរ។ ផ្ទុយទៅវិញ ទឹកនេះនឹងជួយដល់ភាពរឹងមាំប្រាសាទទៅវិញ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍