តោះមកមើលប្រពៃណីនៃការប្រមូលផលស្រូវពីសំណាក់ជនជាតិដើមភាគតិច ក្នុងខេត្តភាគឥសាន ប្រទេសកម្ពុជា
រតនៈគីរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅក្នុងខេត្តរតនគិរី នៅតែរក្សាទំនាមទម្លាប់ដើមក្នុងការប្រមូលផលស្រូវចម្ការរបស់ពួកគាត់ បើទោះបី ឧបករណ៍សម្ភារៈកសិកម្មបច្ចុប្បន្ន មានភាពទំនើបក៏ដោយ ក៏ប្រពៃណីប្រមូលផលស្រូវមួយនេះ នៅតែមានវត្តមានតាមសហគមន៍ជនជាតិដើមភាគតិចនៅឡើយ ។
ប្រពៃណីប្រមូលផលស្រូវចម្ការរបស់ពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី ខុសប្លែកពីការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់វាលទំនាប ក្នុងនោះ សម្រាប់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ការប្រមូលផលស្រូវចម្ការរបស់ពួកគាត់ គឺពួកគាត់បានប្រមូលគ្នាជាសហគមន៍ ប្រវាសដៃគ្នា បូតគ្រាប់ស្រូវដាក់នៅក្នុងកាផា (ជាភាសាជនជាតិដើមប្រើរាល់ថ្ងៃ)។ ចំណែកឯការដាំស្រូវរបស់ពួកគាត់ គឺខុសប្លែកពីតំបន់ទំនាបកណ្ដាលត្រង់ពួកគាត់ បានចោះព្រៃតាមតំបន់ភ្នំ ហើយបុកដាំមិនមានការភ្ជួររាស់ ដូចតំបន់ទំនាប់កណ្ដាលនោះទេ ។
ជាក់ស្ដែង ជនជាតិដើមភាគតិចគ្រឹង រស់ក្នុងភូមិកាញ៉ែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី បាននឹងកំពុងចាប់ផ្ដើមប្រមូលផលស្រូវចម្ការរបស់ពួកគាត់ ដែលដាំនៅតាមជើងភ្នំ និង ចង្កេះភ្នំបណ្ដើរៗហើយ ដោយចាប់ប្រមូលផលស្រូវចម្ការ នៅរក្សាប្រពៃណីជនជាតិដើមរបស់ពួកគាត់ គឺប្រមូលគ្នាជាសហគមន៍ ប្រវាសដៃគ្នា បូតស្រូវដាក់កាផា ដដែល។
ទាក់ទិននឹងការប្រមូលផលស្រូវចម្ការតាមរបៀបប្រពៃណីជនជាតិដើមភាគតិចនេះដែរ លោក ស៊យ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឲ្យដឹងថា ប្រពៃណីប្រមូលស្រូវចម្ការរបស់បងប្អូនជនជាតិដើមភាគតិចនេះ គឺមានតាំងពីយូរយលង់ណាស់មកហើយ បើទោះបច្ចុប្បន្ន សម្ភារៈកសិកម្មមានភាពទំនើបយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្ដរក្សាទំនៀមទម្លាប់ដើមដដែល។
លោកប្រធានមន្ទីររូបនេះ បានបញ្ជាក់ទៀតថា ពូជស្រូវដែលជនជាតិដើមភាគតិចរក្សាទុកតាំងពីដើមរហូតមកដល់សព្វថ្ងៃ គឺមាន ៣ប្រភេទ ដូចស្រូវវស្សាដែរ មានប្រភេទស្រូវស្រាល ស្រូវកណ្ដាល និង ស្រូវធ្ងន់ ហើយការប្រមូលផលស្រូវចម្ការ គឺមានរយៈពេល ៣ដំណាក់ការ គឺដំណាក់ការ ទី១ ប្រមូលស្រូវស្រាលក្នុងកំឡុងពាក់កណ្ដាលខែ១០ ដំណាក់កាលទី២ និងទី៣ គឺប្រមូលផល ដើមខែ១១ រហូតដល់ពាក់កណ្ដាលខែ១២។
ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងទៀតថា នៅមុនឆ្នាំ ២០១០ ផ្ទៃដីដាំស្រូវចម្ការរបស់ប្រជាពល រដ្ឋជនជាតិដើមភាគតិចមានជាង ១ម៉ឺន ៥ពាន់ ហិចតា ក្នុងចំណោមផ្ទៃដីស្រែសរុបរបស់កសិករទូទាំងខេត្តរតនគិរី ជាង ២ម៉ឺន ៥ពាន់ហិចតា។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះផ្ទៃដីស្រូវចម្ការបានថយចុះនៅសល់ប្រមាណជាង ១ម៉ឺន ២ពាន់ហិចតា តិចជាងផ្ទៃដីស្រែសន្ទូង ស្រែពង្រោះ របស់កសិករខ្មែរក្នុងខេត្តរតនគិរី ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍