Connect with us

តើអ្នកដឹងទេ បន្លែ-ផ្លែឈើ ៨ ទៅ ១២តោន ត្រូវបាននាំចូលពីវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំដិន ក្នុងនោះ តិចតួចប៉ុណ្ណោះដែលរកឃើញមានជាតិគីមី

តាកែវ ៖ បើតាមតួរលេខ ពីសាខាកាំកុងត្រូលខេត្តតាកែវ បានអោយដឹងថា ក្នុងមួយថ្ងៃៗ មានបន្លែ និង ផ្លែឈើប្រមាណ៨ទៅ១២តោន បាននាំពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ។ ជាមួយនេះ កន្លងមកមន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើតេស្ត លើបន្លែ និងផ្លែឈើទាំងនោះ និងបានរកឃើញសារធាតុគីមីដែលជាថ្នាំបាញ់សំលាប់សត្វល្អិតនៅលើស្លឹកខ្ទឹម ស្លឹកគូឆាយ ម្ទេស និង ស្ពៃក្ដោប ហើយមន្រ្តីជំនាញ ក៏បានធ្វើការហាមឃាត់ មិនឲ្យនាំចូលបន្លែទាំងអស់នោះផងដែរ ។

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ បន្លែ ៤ប្រភេទនេះ ត្រូវបានអនុញ្ញាតឲ្យចូលជាធម្មតាវិញ បន្ទាប់ពីមន្រ្តីជំនាញ បានយកសំណាកបន្លែផ្ញើទៅអគ្គនាយកដ្ឋានកុងត្រូល ដើម្បីពិនិត្យរកសារធាតុគីមី ក៏ប៉ុន្តែបន្លែ ទាំងអស់នេះ មិនមានផ្ទុកសាធាតុគីមីទៀតនោះទេ ។

ជាមួយគ្នានេះ បច្ចុប្បន្ន តាមរយៈការធ្វើតេស្តបឋមទៅលើបន្លែ និងផ្លែឈើជាច្រើនមុខ ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិននេះ មន្រ្តីជំនាញកាំកុងត្រូល បានអះអាងថា រកមិនឃើញមានសារធាតុគីមីលើបន្លែ ផ្លែឈើទាំងអស់នោះទេ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងថា មន្រ្តីជំនាញកាំកុងត្រូលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានសហការជាមួយស្ថាប័នពាក់ព័ន្ធប្រចាំការនៅច្រកទ្វារ បានធ្វើការត្រួតពិនិត្យទំនិញនាំចូលពីប្រទេសវៀតណាម ដោយបានធ្វើតេស្តបឋម រកសារធាតុគីមី ក៏ប៉ុន្តែជាលទ្ធផល មន្រ្តីជំនាញរកមិនឃើញ មានសារធាតុគីមីលើបន្លែផ្លែឈើទាំងនោះទៀតទេ។

បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បើទោះបីជាមន្រ្តីជំនាញពិនិត្យរកមិនឃើញមានសាធាតុកគីមីក៏ដោយ ក៏មន្រ្តីជំនាញកាំកុងត្រូលនៅច្រកទ្វាអន្តរជាតិភ្នំដិន ដែលនៅប្រចាំការ នឹងបន្តអនុវត្តជាប់ជាប្រចាំក្នុងការត្រួតពិនិត្យបន្លែផ្លែឈើទាំងអស់ដែលនាំចូល ដើម្បីធានាធ្វើយ៉ាងណា ឲ្យបន្លែផ្លែឈើនាំចូលមកផ្គត់ផ្គង់លើទីផ្សារប្រទេសកម្ពុជា មិនមានសារធាតុគីមីដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម