ខេត្តមណ្ឌលគិរី នឹងទទួលបាន ព្រលានយន្តហោះថ្មីមួយ
មណ្ឌលគិរី៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ដើម្បីឱ្យមានការសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។
យោងតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី ដោយតម្រូវឱ្យក្រុមហ៊ុនទទួលរ៉ាប់រងលើចំណាយនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ ជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីមានដូចបានអនុវត្តកន្លងមកសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍