ស្ពានថ្មើរជើង ១កន្លែងទៀត នឹងត្រូវសាងសង់នៅមុខផ្សារត្រាំខ្នារ និងវិទ្យាល័យ១ ឆ្លងផ្លូវជាតិលេខ៣
តាកែវ៖ យោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងគ្រោងនឹងឱ្យមានការសាងសង់ស្ពានអាកាសថ្មើរជើង ១កន្លែង នៅចំណុចផ្សារត្រាំខ្នារ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ដែលឆ្លងកាត់ផ្លូវជាតិលេខ៣ ដែលមាន៤គន្លង។
ក្នុងការចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ និងស្ថានីយថ្លឹងរថយន្ត នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ មានចម្ងាយ១៣៤គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅខេត្តកំពត ក្នុងនោះ ពី រង្វង់មូលចោមចៅ ដល់ បែកគូស ត្រូវពង្រីកផ្លូវពីរហូតដល់ ៤គន្លង និងពី បែកគូស ដល់ កំពត មាន ២គន្លង។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ដែលបញ្ចប់មុនផែនការគ្រោងទុក ១ឆ្នាំ។
ទាក់ទងនឹងការសាងសង់ស្ពានថ្មើរជើងនេះដែរ លោករដ្ឋមន្ត្រីបន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឯកភាពឱ្យសាងសង់ស្ពានអាកាសថ្មើរជើងមុខផ្សារត្រាំខ្នារនេះផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍