Connect with us

គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន ៤៥%

កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត បានសម្រេចបាន ៤៥% និងគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១នេះ។ ការឱ្យដឹងដូច្នេះ បានធ្វើឡើងក្នុងការចុះពិនិត្យកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១នេះ។

គម្រោងនេះ គាំទ្រដោយហិរញ្ញប្បទានសម្បទាន ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានតម្លៃជិត ១០លានដុល្លារអាមេរិក។ គម្រោងដែលមានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពតនេះ នឹងក្លាយជាច្រកទ្វារសម្រាប់ទទួលភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវទឹក ពីប្រទេសថៃ និងប្រទេសវៀតណាម ចូលមកកាន់កម្ពុជា។

បើតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០១៩-២០២៣ ខេត្តកំពត គ្រោងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងតិច ២,៥លាននាក់ គិតត្រឹមឆ្នាំ២០២៣៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម