អាកាសធាតុក្នុងខែនេះធ្វើឱ្យនឹកឃើញ ស៊ុបតៅហ៊ូ មួយរំពេច
ម្ហូប៖ ម្ហូបកូរ៉េមានភាពពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជាយើង ជាពិសេសមិត្តៗយុវវ័យតែម្តង។ សម្រាប់មុខម្ហូបជាច្រើនមុខ គីមឈី គឺជាម្ហូបទី១ដែលបានធ្វើឱ្យម្ហូបកូរ៉េមានអ្នកស្គាល់ច្រើនរហូតដល់មានការបើកអាជីវកម្មជាហាងលក់ម្ហូបកូរ៉េជាច្រើនកន្លែង និងមានច្រើនមុខសម្រាប់ជាជម្រើសដល់អតិថិជនដែលបានឈានជើងចូលញ៉ាំម្ហូបកូរ៉េតាមហាងតូចធំនានាក្នុងទីក្រុងភ្នំពេញ។
យ៉ាងណាមិញ ក្នុងចំណោមមុខម្ហូបទាំងនោះ ស៊ុបតៅហ៊ូ គឺជាមុខម្ហូបមួយទៀតដែលទទួលបានការកុម្ម៉ង់ច្រើនដោយសាររសជាតិដ៏ឈ្ងុយឆ្ងាញ់ជាមួយគ្រឿងផ្សំ បន្លែសាច់ដូចជា សាច់ជ្រូក ផ្សិតភ្លៅមាន់ ខ្ទឹមបារាំង ម្ទេសខៀវ ផ្សិតម្ជុល ស្លឹកខ្ទឹមកូរ៉េ ខ្ទឹមស ពងមាន់ ប្រេងល្ង បន្ថែមជាមួយនឹង ទឹកស៊ីអ៊ីវ អំបិល ស្ករស ម្រេច ម្ទេសកូរ៉េ ជាដើមបានបញ្ចេញជាតិក្នុងឆ្នាំងស៊ុបតែមួយធ្វើឱ្យ ស៊ុបតៅហ៊ូ មួយនេះក្លាយជាមុខម្ហូបលេចធ្លោមួយប្រចាំហាងដែលមានអតិថិជនចូលចិត្តច្រើន៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍