Connect with us

អូតែសដ៏ស្រស់ស្អាតម្នាក់របស់អាកាសចរណ៍ហ្វីលីពីន ត្រូវគេប្រទះឃើញស្លាប់ក្នុងសណ្ឋាគារ

ហ្វីលីពីន៖ អូតែសម្នាក់ ដែលធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ ត្រូវបានគេប្រទះឃើញស្លាប់ នៅបន្ទប់សណ្ឋាគារមួយ នាទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន បន្ទាប់ពីនាងបានឆ្លងឆ្នាំសាកល ជាមួយមិត្តភ័ក្តិមួយក្រុម។

អូតែស Christine Angelica Dacera អាយុ ២៣ឆ្នាំ បានឆេកអ៊ីននៅសណ្ឋាគារ City Garden ជាមួយមិត្តរួមការងារចំនួន ៣នាក់ នាម៉ោង១២:៣០នាទី ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

បន្ទាប់ពីការជួបជុំសប្បាយរីករាយរួច ឈ្មោះ Galida ភេទប្រុស ត្រូវជាមិត្តរួមការងាររបស់នារីអូតែសខាងលើ បានឃើញនាងគេងនៅក្នុងបន្ទប់ទឹក។ រួចគេក៏បានយកភួយដណ្ដប់ឱ្យនាង រួចត្រឡប់ទៅគេងវិញ។ ប៉ុន្មានម៉ោងក្រោយមក បុរសត្រូវជាមិត្តភ័ក្តិ បានងើបពីដំណេកម្ដងទៀត ហើយក៏ប្រទះឃើញនារីឡើងស្លេកស្លាំងទៅហើយ។ ទោះជាមានការជួយពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ ក៏នាងត្រូវបានប្រកាសថាស្លាប់នៅមន្ទីរពេទ្យ។

តាមការសន្និដ្ឋានបឋមរបស់ប៉ូលិស នាងអាចស្លាប់ដោយសារជំងឺសរសៃប្រសាទ។ ប៉ុន្តែលើសព មានស្នាមរលាត់ របួស និងស្នាមជាំ។ ប៉ូលិស បានបន្តថា ក្រៅពីមិត្តរួមការងារ ជនរងគ្រោះបានជួបជុំជាមួយអ្នកស្គាល់គ្នាផ្សេងទៀត ដែលក្នុងកម្មវិធីជប់លៀងមួយក្នុងបន្ទប់សណ្ឋាគារមានមនុស្សប្រហែល ១០នាក់។ ប៉ូលិស បាននិងកំពុងស៊ើបអង្កេតបន្តទៀតចំពោះករណីនេះ៕

ប្រភព៖ Coconut

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម