ធាតុអាកាស នឹងចុះត្រជាក់ជាថ្មី ចាប់ពីថ្ងៃ៦-៨មករា ហើយពីថ្ងៃ៩-១២មករាត្រជាក់ខ្លាំង
ភ្នំពេញ៖ នៅថ្ងៃទី៦-៨ ខែមករា ឆ្នាំ២០២១ កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម។ ដោយឡែកនៅថ្ងៃទី៩-១២ ខែមករា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំង។ នេះបើយោងតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។
ចំពោះស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៩-១២ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង ដោយបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២០-២៣ °C និងសីតុណ្ហភាពអតិបរមាពី ៣១-៣៤ °C។ នៅថ្ងៃទី៩-១២ខែមករា សីតុណ្ហភាពអប្បបរមាពី ២៤-២៧ °C និងសីតុណ្ហភាពអតិបរមាពី ១៥-១៧ ១៨ °C។
ដោយឡែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាពី ១៨-២១°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣៣ °C ហើយនៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមាពី ១២-១៤ °C និងសីតុណ្ហភាពអតិបរមាពី ២៣-២៦ •C ជាមួយខ្យល់ខ្លាំង។
នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមាពី ២៩-៣២ °C ហើយនៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា ពី ១៨-២១° C និងសីតុណ្ហភាពអតិបរមា ពី ២៥-២៨ °C ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។
ស្ថានភាពធាតុអាកាសដូចនេះ ក្រសួងបានប្រាប់ឱ្យសាធារណជនប្រុងប្រយ័ត្ន ពិសេសវីរៈកងទ័ពរស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន បង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព ចំពោះធាតុអាកាសចុះត្រជាក់ខ្លាំងនេះ។ ដោយឡែក ប្រជានេសាទ និងអ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍