ឆ្នាំ២០២១ ខេត្តសៀមរាប គ្រោងជួសជុសថែទាំផ្លូវថ្នល់ប្រមាណ ៣៧៣ គីឡូម៉ែត្រ
សៀមរាប៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប មានគម្រោងជួសជុលថែទាំផ្លូវថ្នល់ចំនួនប្រមាណ៣៧៣គីឡូម៉ែត្រនៅក្នុងខេត្តដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលធ្វើដំណើរ និងធានាបានសុវត្ថិភាព នៅឆ្នាំ២០២១នេះ។
លោក សោ ប៊ុនធី ប្រធានការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបមានគោលការណ៍ចំនួន៤ គឺគម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាត គម្រោងកែលម្អពីផ្លូវគ្រួសក្រហមមកជាផ្លូវកៅស៊ូ គម្រោងថែទាំខួប និងគម្រោងថែទាំជាប្រចាំ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់អង្គភាពខ្លួន។
លោកបន្តថា នៅក្នុងឆ្នាំ២០២០កន្លងទៅ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើការជួសជុលផ្លូវថ្នល់ ទាំងគម្រោងកែលម្អ គម្រោងជួសជុលបន្ទាន់ គម្រោងថែទាំខួបនិងគម្រោងថែទាំជាប្រចាំបានចំនួនប្រមាណ១៩៣គីឡូម៉ែត្រ។
ដោយឡែកនៅក្នុងឆ្នាំ២០២១នេះវិញ មន្ទីរមានផែនការសម្រាប់គម្រោងជួសជុល ស្តារឡើងវិញ ថែទាំខួប និងថែទាំជាប្រចាំផ្លូវថ្នល់ជនបទសរុបចំនួនប្រមាណ៣៧៣គីឡូម៉ែត្របន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។
គួរជម្រាបថា សម្រាប់គម្រោងថែទាំផ្លូវថ្នល់ និងគម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក គឺទទួលបានថវិកាពីរាជរដ្ឋាភិបាល និងមួយចំណែកទៀតបានពីគម្រោងជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ (KFW)។ ដោយឡែកសម្រាប់ គម្រោងជួសជុលកែលម្អផ្លូវថ្នល់ផ្សេងៗទៀត ក៏ទទួលបានពីអង្គការដៃគូមួយចំនួន ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (World Bank) និងគម្រោងជាច្រើនទៀតដែលកំពុងអនុវត្តទៅតាមជំហានៗ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍