Connect with us

សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក បានផ្តួលម៉ារ៉ុក ក្នុងការប្រជែងដេញថ្លៃ ក្លាយជាម្ចាស់ផ្ទះ FIFA World Cup 2026

សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវប្រកាសថា នឹងក្លាយជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ FIFA World Cup 2026 ក្រោយផ្តួលគូប្រជែងតែមួយគត់គឺ ម៉ារ៉ុក។ សហព័ន្ធបាល់ទាត់ពិភពលោកបានប្រកាសថា សំឡេងឆ្នោតនៃការដេញថ្លៃរួមរបស់ប្រទេសទាំងបីគឺទទួលបានរហូតដល់ ១៣៤សំឡេង ខណៈប្រទេសម៉ារ៉ុក បានទទួលត្រឹមតែ ៦៥ សំឡេងប៉ុណ្ណោះ។

FIFA World Cup 2026 គឺជាការប្រកួតដំបូង ដែលនឹងកើនឡើងដល់៤៨ក្រុម មាន៨០ប្រកួត ដោយក្នុងនោះ កាណាដា និង ម៉ិកស៊ិក ដំណើរការ១០ប្រកួតដូចគ្នា ខណៈ៦០ប្រកួតទៀតធ្វើឡើងនៅសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា FIFA World Cup 2018 នឹងត្រូវធ្វើឡើងនៅរុស្ស៊ី ខណៈ FIFA World Cup 2022 នឹងធ្វើឡើងនាប្រទេសកាតា។ ដោយឡែក បើគិតទាំងលើកនេះទៀត ម៉ារ៉ុកបានបរាជ័យ៥ដងហើយ ក្នុងការប្រជែងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com