Connect with us

កញ្ញា មាស សុខសោភា កញ្ញា សុខ ពិសី និង នាយ ចឺម រួមនឹងតារាជាច្រើនដួងទៀត នឹងធ្វើអោយកក្រើកឆាកតន្ត្រីទេសចរណ៍ Olatte MYTV នៅទឹកដីខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ កម្មវិធីតន្ត្រីទេសចរណ៍ Olatte ជាតន្ត្រីខ្នាតធំរបស់ស្ថានីយទូរទស្សន៍ MYTV តែងតែអញ្ជើញតារាចំរៀងល្បីៗ ប្រចាំប្រទេសកម្ពុជា និងតារាចំរៀងបរទេស មកចូលរួមច្រៀង និង សម្តែង ជូនទស្សនិកជន បានទទួលនូវភាពរីករាយ ។ នៅថ្ងៃទី ២ ខែវិច្ឆិកា ខាងមុខនេះ តន្ត្រីទេសចរណ៍ Olatte MYTV នឹងប្រព្រឹត្តទៅនៅដីឡូត៍ ឈួន គីមសាន្ត ក្នុងខេត្តកំពង់ស្ពឺ ។

តារាចម្រៀងដែលនឹងមានវត្តមាន ក្នុងកម្មវិធីនេះរួមមាន កញ្ញា មាស សុខសោភា កញ្ញា សុខពិសី នាយចឺម លោក អុីណូ លោក ជ័យ សាវ៉ាត និងតារាជាច្រើនដួងទៀត នឹងចូលខ្លួនមកផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជន នៅខេត្តកំពង់ស្ពឺដែលនឹងធ្វើអោយកក្រើកឆាកតន្ត្រីទេសចរណ៍ Olatte MYTV។ ជាមួយគ្នានេះដែរ លោកអ្នកនឹងទទួលបានការសើចសប្បាយជាមួយវត្តមានក្រុមកំប្លែង ប្រចាំស្ថានីយទូរទស្សន៍MYTV ផងដែរ ។

សូមប្រិយមិត្តរង់ចាំទស្សនាការប្រគុំតន្ត្រីទេសចរណ៍ Olatte MYTV ទាំងអស់គ្នានៅថ្ងៃទី ២ ខែវិច្ឆិកា ចាប់ពីម៉ោង 6ល្ងាច ដែលនឹងមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរ ទស្សន៍ MyTV និង Facebook Page MYTV ផងដែរ៕

សូមទស្សនាវិដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com