កូនញ៉ាំបបរខាប់គ្រប់គ្រឿងបែរជាទល់លាមក ដឹងថាដោះស្រាយបែបណាអត់?
ក្មេងៗភាគច្រើនជួបបញ្ហាទល់លាមក ពិសេសនៅពេលផ្លាស់ប្តូររបបអាហារ។ ក្នុងនោះក្មេងមួយចំនួនពេលញ៉ាំបបរខាប់គ្រប់គ្រឿង ក៏ទៅជាក្តៀន ដោយធ្លាប់តែជុះរៀងរាល់ថ្ងៃ បែរជា ៣-៤-៥ ថ្ងៃទើបជុះម្តង។ ពេលកូនញ៉ាំបបរខាប់គ្រប់គ្រឿងបែរជាទល់លាមក តើត្រូវដោះស្រាយបែបណា?
បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារណែនាំឱ្យសាកល្បងផ្លាស់ប្តូររូបមន្តនៃការធ្វើបបរខាប់គ្រឿង ដោយប្តូរពីបបរអង្ករធម្មតា ទៅអង្ករសម្រូបវិញ កាត់បន្ថយដំឡូងបារាំង ការ៉ុត ហើយប្រើបន្លែបៃតងជំនួសវិញ និងកាត់បន្ថយសាច់គោ សាច់ជ្រូក ដាក់សាច់ត្រីជំនួស។
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិតសញ្ញាបត្រពីប្រទេសបារាំងរូបនេះណែនាំឱ្យយើងផ្តល់ទឹកកូនផឹកច្រើន និងឱ្យកូនញ៉ាំផ្លែឈើជួយសម្រួលដល់ការបន្ទោបង់ ដូចចេកទុំ ល្ហុងទុំ ស្រកានាគ ឬក្រូចពោធិសាត់។
ក្នុងនោះលោកស្រីវេជ្ជបណ្ឌិតហាមថា ពេលកូនទល់លាមក ម៉ាក់ប៉ាមិនត្រូវបន្ថយបរិមាណម្សៅទឹកដោះឱ្យកូនម៉ឹមដាច់ខាត ព្រោះធ្វើឱ្យខ្វះសារធាតុចិញ្ចឹម និងវីតាមីន ទៅវិញទេ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍