Connect with us

អ្នកចាត់ការ Arsenal បញ្ជាក់ថា Ozil អាចចាកចេញទៅរកក្លិបថ្មីបាន

អង់គ្លេស៖ អ្នកចាត់ការទូទៅ Arsenal លោក Mikel Arteta បាននិយាយ ថាខ្សែបម្រើ Mesut Ozil អាចចាកចេញនាទីផ្សារដោះដូរកីឡាករដោយក្លិប អនុញ្ញាតឱ្យចាកចេញ ប្រសិនបើពួកគេទទួលបានសំណើល្អណាមួយ។

Ozil ដែលកិច្ចសន្យានៅ Arsenal បញ្ចប់រដូវកាលនេះ មិនបានលេងឱ្យក្លិបនៅទីក្រុងឡុងដ៍នេះចាប់តាំងពីខែមីនាឆ្នាំមុន និងត្រូវបានលុបឈ្មោះចោលពីក្រុមនៅក្របខណ្ឌ Premier League និង Europa League របស់ពួកគេ។

Ozil បច្ចុប្បន្នមានវ័យ ៣២ ឆ្នាំមានសិទ្ធិក្នុងការចរចាជាមួយក្លិបដទៃទៀតក្នុងខែនេះ ហើយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថាគាត់កំពុងពិភាក្សាជាមួយក្លិបតួកគី គឺ Fenerbahce និង DC United ។

Arteta បានប្រាប់អ្នកយកព័ត៌មានថា៖ “យើងនឹងពិភាក្សាផ្ទៃក្នុងនូវអ្វីដែលស្ថានភាពល្អបំផុតសម្រាប់ Ozil នៅអនាគតដ៏ខ្លីហើយព្យាយាមរកដំណោះស្រាយល្អបំផុតសម្រាប់អ្នករាល់គ្នា”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម