Connect with us

សាលាបឋមសិក្សាស្វាយជ្រំ ស៊ីដាច់គេខាងផ្នែកអនាម័យនិងបរិស្ថានស្អាត

ស្វាយរៀង៖ បរិស្ថានស្អាត គ្មានសំរាម ប្រកបដោយអនាម័យទាំងក្រៅទាំងក្នុងថ្នាក់រៀន ពិតជារួមចំណែកយ៉ាងសំខាន់សម្រាប់ជំរុញការសិក្សារបស់សិស្សានុសិស្សឱ្យមានប្រសិទ្ធភាព និងជួយឱ្យសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់សិស្ស បានល្អប្រសើរផងដែរ។

ទាំងនេះ គឺជាកត្តាមួយដែលធ្វើឱ្យគណៈគ្រប់គ្រងសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង បានរៀបចំបរិវេណសាលារៀនប្រកបដោយរុក្ខជាតិបៃតង និងភាពស្រស់បំព្រង ព្រមទាំងបានលើកកម្ពស់អនាម័យ ដើម្បីត្រៀមទទួលសិស្សនុសិស្សក្នុងការចូលរៀន នៅពេលបើកបវេសនកាល ឆ្នាំសិក្សាថ្មី ដែលគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី១១ ខែមករា ខាងមុខនេះ។

សាលាបឋមសិក្សា ស្វាយជ្រំ បានទទួលការកោតសរសើរពីរដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ ផងដែរ ដែលលោកបានធ្វើការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ក៏បានបញ្ចេញមតិថា សាលារៀននេះ គួរតែគំរូសម្រាប់សាលាដទៃទៀតនៅទូទាំងប្រទេស ដោយអាស្រ័យលើភាពស្អាត និងអនាម័យតែម្ដង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម