កីឡាករវ័យក្មេង សុខ លឹមហេង ក្លាយជាជើងឯកកីឡាអុកចត្រង្គថ្នាក់ជាតិ ក្រោយយកឈ្នះអតីតស្តេចអុក ឈាវ បូរ៉ា
ភ្នំពេញ៖ ទីបំផុត ជើងឯកកីឡា អុកចត្រង្គប្រចាំឆ្នាំ២០២០ បានទៅ កីឡាករ សុខ លឹមហេង ក្រោយពីបានយក ឈ្នះអតីតស្តេចអុក ឈាវ បូរ៉ា ដណ្តើមយកចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នៅក្លិបសេះខៀវ រាជធានីភ្នំពេញ។
សុខ លឹមហេង ជាកីឡាករវ័យក្មេង១រូប ដែលបានយកឈ្នះជើងខ្លាំង ចំនួន ១៥ប្រកួតជាប់ៗគ្នា ក្នុងចំណោមកីឡាករ ចូលរួមជាង៦០នាក់ ទទួលបាន១២ពិន្ទុពេញ ជាពិសេសនៅវគ្គផ្តាច់ព្រ័ត្រ បានយកឈ្នះ កីឡាករ ឈាវ បូរ៉ា ឆ្លងកាត់១៥ប្រកួតដូចគ្នា ដោយមានត្រឹម១០,៥ពិន្ទុ។
រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ យ៉ានសុខលាង និងលេខ៤ កីឡាករ ទេស សារ៉ាឌី ស្របពេល ដែលកីឡាករខ្លាំងៗចំនួន ១២នាក់ផ្សេងទៀត ក៏ត្រូវបានបង្ហាញនៅក្នុងចំណាត់ថ្នាក់ជាបន្ទាប់ ដែលកីឡាករទាំង១៦ នេះត្រូវបានសម្រិតសម្រាំង ចេញពីការប្រកួតក្នុងចំណោមបេក្ខជនចំនួន៦៤នាក់។
លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងនាមនាយកដ្ឋានជំនាញ ដែលជាសេនាធិការរបស់ក្រសួងអប់រំ បានចូលរួមអបអរសាទរ ចំពោះសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំកម្មវិធី ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំថ្នាំ២០២០នេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពកីឡាករ ក៏ដូចជាការបង្ហាញ និងផ្សព្វផ្សាយកីឡាអុកចត្រង្គកម្ពុជា ដែលជាកីឡាប្រពៃណីជាតិដល់យុវជជំនាន់ក្រោយឱ្យបានស្គាល់ពីបច្ចេកទេសក្នុងការលេងអុកចត្រង្គនេះ។
បន្ថែមពីនោះ CAMSOC បានកំណត់ប្រភេទកីឡា ដែលត្រូវដាក់បញ្ជូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយបែងចែកជាបីប្រភេទ គឺទី១-កីឡាមានសក្តានុពលខ្ពស់ និងមានប្រជាប្រិយភាព ដែលមានចំនួន១៧ប្រភេទកីឡា។ ២-កីឡា ដែលមានសក្តានុពលមធ្យម មានចំនួន១៥ប្រភេទ។ ទី៣-កីឡា ដែលត្រៀមនឹងដាក់បញ្ជូលមានសក្តានុពលទាប ចំនួន១៣ប្រភេទកីឡា។ រីឯប្រភេទកីឡា អុកចត្រង្គនេះក៏ត្រូវបាន CAMSOC បានជ្រើសរើសដាក់បញ្ជូលទៅក្នុងប្រភេទកីឡាសក្តានុពលខ្ពស់ ក្នុងការដណ្តើម មេដាយជូនជាតិផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍