Connect with us

កោះសាមសិប ឋានសួគ៌ក្រោមមេឃ នៃខេត្តក្រចេះ

ក្រចេះ៖ សហគមន៍អេកូទេសចរណ៍កោះសាមសិប នឹងក្លាយជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នក។ សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រមាណ៩៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។

កោះសាមសិប ជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានធម្មជាតិដ៏វិសេសគ្របដណ្ដប់ដោយព្រៃឈើ បៃតងខ្ចី មានវាលខ្សាច់ សក្បុសនារដូវប្រាំង ព្រមទាំងរំលេចជាទេសភាពដ៏ស្រស់ត្រកាល។

ភ្ញៀវដែលទៅកម្សាន្ត នៅទីនោះនឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយ តាមរយៈការទស្សនាព្រៃលិចទឹកទន្លេមេង្គ ទស្សនាសត្វស្លាប ពិសេសសត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ទស្សនាថ្ងៃរះ និងថ្ងៃរៀបលិចដ៏ស្រស់ស្អាត ស្ទូចត្រី បង់សំណាញ់ ងូតទឹកលេងកម្សាន្ត បោះតង់ និងជជែកគ្នាលេងនាពេលរាត្រីផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម