ក្រុមហ៊ុនចំនួន ៤ បោះទុនវិនិយោគជិត ៣០លានដុល្លារ នៅខេត្តព្រះសីហនុ ដោយបង្កើតការជូន ពលរដ្ឋជាង ១២០០កន្លែង
ភ្នំពេញ ៖ មានក្រុមហ៊ុនចំនួន៤បន្ថែមទៀត បានបោះទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយមានទំហំទឹកប្រាក់វិនិយោគសរុបជិត ៣០លានដុល្លារ។
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់វិញ្ញាបន បត្រចុះបញ្ជីជាស្ថាពដល់ក្រុមហ៊ុនចំនួន៤នេះ ក្នុងការបង្កើតរោងចក្រ ដែលមានដូចជា រោងចក្រចក្រផលិតក្តារប៉ាកេ, ក្តារបន្ទះ និងគ្រឿងសង្ហារិម និងរោងចក្រផលិតកកាបូប និងវ៉ាលីស មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា៖
- ក្រុមហ៊ុនទី១ ឈ្មោះថា INVISTA DECOR CO.,LTD បង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទុនវិនិយោគចំនួន១លាន ៥សែនដុល្លារអាមេរិក ដោយបង្កើតការងារបានចំនួន ១៣៥កន្លែង ។
- ទី២ ក្រុមហ៊ុន GLORY ALLIANCE (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិស មានទុនវិនិយោគចំនួនជាង ៥លាន ៦សែនដុល្លារអាមេរិក បង្កើតការងារបានចំនួន៣៨០កន្លែង ។
- ទី៣ ក្រុមហ៊ុន CAMBODIAN TROPIC FLOORING CO.,LTD គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទុនវិនិយោគចំនួន ៦លាន ៥សែនដុល្លារអាមេរិក បង្កើតការងារបានចំនួន៥៤០កន្លែង
- ទី៤គឺ ក្រុមហ៊ុន COUGAR WOOD INDUSTRY CO.,LTD បង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទុនវិនិយោគជិត១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦២កន្លែង ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ មានដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅជាប់កំពង់ផែស្វ័យតក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ស្រុកព្រៃនប់ និង តំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយនៅក្នុងស្រុកស្ទឹងហាវ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍