ភ្នំឥសីបតមៈ បានក្លាយជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀតនៅខេត្តរតនគិរី
រតនគិរី៖ ក្រោយពីអាជ្ញាធរខេត្តបានរៀបចំកែច្នៃ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចមក ភ្នំឥសីបតមៈ ឬ ភ្នំស្វាយ បានក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិថ្មីមួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅលេងកម្សាន្តលំហែអារម្មណ៍ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទិដ្ឋភាពក្រុង និងសមុទ្រកសិកម្មចម្រុះពីកំពូលភ្នំ។
ភ្នំឥសីបតមៈ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានអាជ្ញាធរខេត្ត រៀបចំសាងសង់ព្រះពុទ្ធបដិមាអង្គធំ ផ្លូវឡើង រៀបចំទីធ្លាសម្រាប់កម្សាន្ត។ ជារៀងរាល់ពេលល្ងាច គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តជាច្រើន បានធ្វើដំណើរឡើងទៅកម្សាន្តនៅលើភ្នំដែលជាទីសក្ការបូជាដ៏ស័ក្ដិសិទ្ធិ និងជាទីកន្លែងដ៏មនោរម្យមួយនេះ។
ភ្នំឥសីបតមៈត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏ស្រស់បំព្រងមួយក្នុងខេត្តរតនគិរី។ ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្ត គយគន់ព្រះសូរិយាហៀបនឹងអស្ដង្គតដ៏ស្រស់ស្អាត គយគន់ទិដ្ឋភាពទីរួមក្រុងបានលុងទាំងមូល ព្រមទាំងបានថ្វាយបង្គំព្រះអង្គបរិនិពាន្វ និងព្រះពុទ្ធប្បដិមាដ៏ធំនេះផងដែរ។
គួរបញ្ជាក់ថា ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ត្រូវបានផ្តួចផ្តើមកសាងឡើងពីសំណាក់លោក ថង សាវុន អភិបាលខេត្តរតនគិរី។ ព្រះពុទ្ធប្បដិមាអង្គធំនេះ សាងសង់ពីថ្មភក់ដែលបានជៀវពីខេត្តកំពង់ធំមក មានកម្ពស់១៥ម៉ែត្រកន្លះ ដោយគិតទាំងបល្ល័ង្ក និងមានព្រះភ្នែនប្រវែង១០ម៉ែត្រ មានទម្ងន់សរុបប្រមាណ ៣០០តោន ដោយចំណាយបច្ច័យក្នុងការសាងសង់ជាង២០ម៉ឺនដុល្លារ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍