Connect with us

ខ្សែបម្រើ Takefusa Kubo របស់ Real Madrid ត្រូវបានផ្លាស់ទៅកាន់ Getafe FC ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល

អេស្ប៉ាញ៖ ខ្សែបម្រើ Takefusa Kubo របស់ Real Madrid ត្រូវបានផ្លាស់ទៅកាន់ Getafe F.C ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។
ក្លិបអធិរាជស បានផ្តាច់កុងត្រាខ្ចីជើងរបស់កីឡាករវ័យ១៩ឆ្នាំ ពីក្លិប Villarreal ព្រោះតែរូបគេពិបាកក្នុងការប្រជែងជម្រើស១១ នាក់។

Takefusa Kubo បានផ្ទេរពីក្លិប FC Tokyo ទៅកាន់ក្លិប Real Madrid កាលពីឆ្នាំ២០១៩ ដោយសាររូបគេនៅក្មេង និងពិបាកប្រជែងជម្រើស១១នាក់ ក្លិប Real Madrid ក៏បានផ្តល់ Kubo ទៅឱ្យក្លិប Mallorca ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ ក្រោយមករូបគេត្រូវផ្តល់ទៅឱ្យក្លិប Villarreal ខ្ចីជើង ដើម្បីមានឱកាសបានបង្ហាញសមត្ថភាពឱ្យកាន់តែរីកចម្រើន និងអាចប្រជែងជម្រើស១១នាក់នៅ Real Madrid បាន។

ទោះយ៉ាងណា រូបគេនៅតែមិនមានឱកាសច្រើនក្រោមការដឹកនាំរបស់លោក Unai Emery ទើបធ្វើឱ្យក្លិប Real Madrid បានសម្រេចផ្តាច់កុងត្រារបស់ Takefusa Kubo ជាមួយនឹង Villarreal ហើយសម្រេចឱ្យកីឡាករជប៉ុនទៅកាន់ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងរហូតចប់រដូវកាលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម