ថៃ សង់ផ្លូវតភ្ជាប់មកច្រកថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ បានរួចរាល់ហើយ
ពោធិ៍សាត់៖ ភាគីរដ្ឋាភិបាលថៃ បានសាងសង់កំណាត់ផ្លូវមួយខ្សែ តភ្ជាប់ពីភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់កម្ពុជារួចរាល់ហើយ។ ការតភ្ជាប់ផ្លូវមួយខ្សែនេះឡើង ជាការបង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀត រវាងកម្ពុជា និងប្រទេសថៃ ជាពិសេសធ្វើឱ្យស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសក្តានុពេលសេដ្ឋកិច្ចថែមមួយកម្រិតទៀត។
កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ឡើងដោយក្រាលកៅស៊ូ ប្រភេទ AC មានទឹង ១៤ម៉ែត្រ ប្រវែងជិត ២គីឡូម៉ែត្រ ចែកចេញជា៤គន្លង។ ការសម្រេចសាងសង់កំណាត់ផ្លូវនេះ បន្ទាប់ពីសភាថៃ បានអនុម័ត និងបន្ទាប់ពីលោក ឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ បានឯកភាពតាមសំណើរបស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ពាក់ព័ន្ធនឹងការពន្លឿនបើកច្រកព្រំដែនអន្តរជាតិនេះ។
ការតភ្ជាប់កំណាត់ផ្លូវមួយខ្សែនេះ គឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបង្កើតនូវចរន្តសេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសថៃ និងប្រទេសកម្ពុជា។
ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ដាច់ស្រយាលមួយពីអតីតកាលនោះ បាននិងកំពុងក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ និងកសិកម្ម បន្ទាប់ពីផ្លូវមួយខ្សែនេះ គឺផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០កន្លងទៅ។
គួរដឹងដែរថា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាកន្លែងទេសចរណ៍ដែលមានទឹកជ្រោះ និងជួរភ្នំ ខណៈស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍