អ្នកគាំទ្ររបស់ Jennie ផ្ទុះប្រតិកម្ម ក្រោយសារព័ត៌មានមួយសរសេរថានាងធាត់ជាងមុន
កូរ៉េខាងត្បូង៖ សារព័ត៌មានមួយត្រូវបានអ្នកគាំទ្រតារាចម្រៀង Jennie Blackpink រិះគន់ដោយគ្រាន់តែប្រើពាក្យថា Jennie ធាត់ជាងមុន ក្រោយនាងធ្វើការចែករំលែករូបភាពមួយមើលទៅឃើញថ្ពាល់ប៉ោងៗនៅលើ Instagram កាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ អ្នកគាំទ្រ Jennie បានមានប្រតិកម្មជាខ្លាំង និងបានឆ្លើយតបរិះគន់ទៅអ្នកសារព័ត៌មានវិញថា Jennie មិនបានធាត់ជាងមុនឡើយ នាងនៅតែមានរូបរាងស្លីមដដែល ម៉្យាងនាងមានថ្ពាល់ប៉ោងៗបែបនេះតាំងពីដើមមកហើយ មិនមែនទើបតែពេលនេះឡើយ។
បន្ថែមពីនេះផងដែរ អ្នកគាំទ្រដែលបានឈឺឆ្អាល និងមានប្រតិកម្មលើពាក្យសម្ដីរបស់អ្នកសារព័ត៌មានទាំងនោះ ក៏បាននិយាយថា បើទោះជា Jennie ធាត់ជាងមុនបន្តិចក៏គ្មានបញ្ហាអ្វីដែរ ព្រោះនាងនៅតែមើលទៅគួរឱ្យស្រលាញ់៕
ប្រភព៖ allkpop
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍