ក្បួនការពារមុខកើតមុន កុំឱ្យខូចស្បែកមុខ ទៅជាខូងៗ
កើតមុនមិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណភាពប៉ុណ្ណោះទេ គ្នាយើងខ្លះពេលមុនជាទៅវិញ ស្បែកខូច ទៅជាខូងៗ។ បញ្ហាកើតមុន ធ្វើឱ្យស្បែកមុខទៅជាខូងៗនេះបណ្តាលមកពីមូលហេតុអី? ចុះមានវិធីការពារទេ?
លោកវេជ្ជបណ្ឌិត ហេង យូសេង ឯកទេសជំងឺស្បែក និងសម្ផស្ស បានពន្យល់ថា មុនជាជំងឺស្បែកម្យ៉ាង ច្រើនកើតលើមនុស្សពេញវ័យ ក្នុងនោះ ៨០% បណ្តាលមកពីអ័រម៉ូន។ “នៅពេលគាត់គ្រប់អាយុអ័រម៉ូនភេទ ធ្វើឱ្យការបញ្ចេញជាតិខ្លាញ់នៅលើផ្ទៃមុខ និងដងខ្លួនច្រើនខុសពីធម្មតា នៅពេលហ្នឹងមានការស្ទះខ្លះ ខ្លាញ់ចេញមកមិនទាន់ ស្ទះក្រពេញខ្លាញ់ កើតទៅជាគ្រាប់មុន”។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា មុនមានច្រើនប្រភេទ តែបើយើងកើតមុនប្រភេទក្បាលធំៗ ខ្ទុះ មានដុំពក ឬដុំគីស ពេលជាទៅវិញនឹងបន្សល់ស្លាកស្នាម ស្បែកគ្រើម ឬទៅជាខូងៗ។
ទោះបីជាកើតមុនប្រភេទណាក៏ដោយ លោកវេជ្ជបណ្ឌិតណែនាំកុំឱ្យយើងឧស្សាហ៍កេះញេចមុន ដែលធ្វើឱ្យស្បែកមុខកាន់តែធ្ងន់ធ្ងរ មុនកើតច្រើនឡើង។ “តាមទម្លាប់ឱ្យតែកើតមុនហើយ គ្នាយើងនៅមិនសុខទេ រពឹសដៃកេះញេចមិនឈប់សោះ ធ្វើឱ្យកើតមុនកាន់តែធ្ងន់ធ្ងរ ស្បែកមុខងាយនឹងឆ្លងបាក់តេរីផ្សេងៗ គួបផ្សំនឹងក្រចកយើងកខ្វក់ទៀតនេះ ស្បែកមុខទៅជាក្រហម ឬហើម ឯមុនកាន់កើតច្រើនឡើងៗ”។
បញ្ហាមួយទៀតដែលធ្វើឱ្យកើតមុនស្បែកមុខទៅជាខូងៗនោះ មកពីកើតមុនមិនឆាប់ព្យាបាល។ លោកវេជ្ជបណ្ឌិតថា បើសិនឃើញមុខឡើងមុនយើងប្រញាប់ព្យាបាលភ្លាម កុំបណ្តោយទុកយូរ ដើម្បីបង្ការកុំឱ្យថ្ងៃក្រោយទៅមានស្នាមនៅផ្ទៃមុខច្រើន ជាពិសេសយើងទុកដល់ឡើងខ្ទុះធំៗច្រើន ដល់ជាទៅ មុខខូង ដែលយើងចំណាំហៅថាមុខខ្មូត ក្រពឹតៗផតៗ ដោយសារស្នាមមុន៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍