ដើមឆ្នាំ២០២១ តារាបង្ហាញម៉ូតមីយ៉ាន់ម៉ា Paing Takhon បង្ហាញរូបភាពគ្រងស្បង់ជីពរ ពញាក់អារម្មណ៍អ្នកគាំទ្រមិនស្ទើរ
មីយ៉ាន់ម៉ា៖ តារាបង្ហាញម៉ូតដ៏ស្រស់សង្ហាជនជាតិមីយ៉ាន់ម៉ា Paing Takhon បានពញាក់អារម្មណ៍អ្នកគាំទ្រដោយបានបង្ហាញរូបភាពប៉ុន្មានសន្លឹកគ្រងស្បង់ កោរសក់ដើម្បីសាងផ្នួសរយៈពេល ១០ ថ្ងៃកាលពីពេលថ្មីៗនេះ។ នៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនា បុរសគ្រប់រូបគួរតែចំណាយពេលយ៉ាងហោចណាស់ ១ ដងក្នុងមួយជីវិតដើម្បីសាងផ្នួស ដូចនេះហើយទើបតារាបង្ហាញម៉ូតដ៏ល្បីរូបនេះ បានសម្រេចចិត្តទៅសាងផ្នួសមួយរយៈ ដើម្បីស្វែងរកសេចក្តីសុខផ្លូវចិត្ត។
គួររម្លឹកដែរថា Paing បានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងជាអ្នកដើរម៉ូតកាលពីឆ្នាំ ២០១៤។ រហូតដល់ឆ្នាំ ២០១៧ រូបលោកក៏បានចូលប្រឡូកក្នុងវិស័យភាពយន្តបន្ថែមដោយទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស។ មិនត្រឹមតែមានជំនាញដើរម៉ូត និងសម្តែងប៉ុណ្ណោះទេ តែតារាប្រុសវ័យក្មេងរូបនេះថែមទាំងចាប់យកជំនាញជាតារាចម្រៀងថែមទៀតផង។
ក្រៅពីរូបរាងស្រស់សង្ហាហើយនោះ អ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងត្រង់សក់វែងរួញអង្គាដីដែលចំណុចនេះកាន់តែធ្វើឱ្យលោកមានភាពទាក់ទាញទ្វេដង៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍