Connect with us

Mr Bean ចោទថា រឿងល្បី Friends លួចចម្លងឈុតមួយពីរឿងរបស់គាត់

អាមេរិក៖ លោក Rowan Atkinson ឬគេស្គាល់ថា Mr Bean បានចោទថា រឿងដ៏ល្បី “Friends” បានលួចចម្លងឈុតមួយពីរឿងដែលគាត់សម្ដែង។

ក្នុងឆ្នាំ១៩៩២ Mr. Bean បានសម្ដែងក្នុងឈុតមួយដែលគាត់បានយកមាន់ធឺឃី មកពាក់លើក្បាល។ ក្រោយមក រឿងភាគ “Friends” បានបង្ហាញឈុតកំប្លែងដូចគ្នានេះ នៅក្នុងវគ្គ “The One With All The Thanksgivings” ឆ្នាំ១៩៩៦។

ទាក់ទងនឹងឈុតនេះ Mr. Bean ថែមទាំងបានបន្តថា អ្នកទស្សនាមួយចំនួន បានយល់ច្រឡំថា ឈុតពាក់មាន់ធឺឃី គឺជារបស់រឿង Friends ប៉ុន្តែអ្នកខ្លះ ក៏ដឹងថា ឈុតនេះគឺជាឈុតត្រូវបានសម្ដែងមុនគេដោយរូបគាត់ នៅក្នុងរឿង Mr. Bean ៕

(ទស្សនាវីដេអូ)

ប្រភព៖ Independent

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម