Connect with us

តារាប្រុសហុងកុង Moses ពិតជាតារាដែលមានទំនួលខុសត្រូវខ្លាំង ទោះពាក់ម៉ាសពេទ្យតែឯង ក៏មិនចង់នាំទុក្ខដល់គ្រួសារ

ហុងកុង៖ ស្របពេលដែលតារាល្បីៗរាប់រយនាក់ដែលបានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ប៉ុស្ថិ៍ទូរទស្សន៍ TVB បានពាក់របាំងការពារមុខថ្លាៗដើម្បីឱ្យអ្នកថតរូបអាចផ្តិចយកស្នាមញញឹមរបស់ពួកគេបាន បែរជាតារាប្រុសល្បីឈ្មោះ Moses Chan Was ពាក់ម៉ាសពេទ្យខុសគេទៅវិញ។

ទាក់ទងនឹងចំណុចនេះដែរ Moses បានបញ្ជាក់ថា មើលទៅវាហាក់បីដូចជាខុសគេពិតមែន ប៉ុន្តែក្នុងអំឡុងពេលដែលគ្រប់គ្នាកំពុងស្ថិតក្នុងស្ថានភាពការពារនៃការរាតត្បាតវីរុសកូវីដ-១៩ ដូចនេះលោកត្រូវតែមានការប្រុងប្រយ័ត្នថែរក្សាសុខភាពខ្លួនឱ្យបានខ្ពស់ ដូចនេះក្រុមគ្រួសារលោកទាំងមូលដែលមានភរិយា និងកូនតូចៗ ៣ នាក់ទៀតអាចធានាបានសុវត្ថិភាពដូចគ្នា។

គួរបញ្ជាក់ដែរថា Moses គឺជាតារាមួយរូបក្នុងចំណោមតារាជាច្រើនទៀតដែលទទួលបានពានរង្វាន់ក្នុងរាត្រីនោះ ប៉ុន្តែលោកនៅតែសុំការអនុញ្ញាតិពាក់ម៉ាសថតរូបដោយលោកបាននិយាយថា ទោះបីជាការរាតត្បាតនៃវីរុសបានស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែមិនមែនមានន័យថាវាបានសាបរលាបឡើយ ម៉្យាងលោកពិតជាខ្លាចឆ្លងខ្លាំងដែលវាមិនត្រឹមតែអាចនាំទុក្ខត្រឹមលោកម្នាក់ប៉ុណ្ណោះទេ តែវាអាចនាំទុក្ខដល់មនុស្សជុំវិញខ្លួនឯទៀតដែលគេមិនដឹងអី៕

ប្រភព៖ todayonline

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម