កីឡាករបាល់ទាត់វ័យចាស់ជាងគេលើលោកបន្តកិច្ចសន្យាថ្មី ជាមួយក្លិប Yokohama FC
ជប៉ុន៖ ខ្សែប្រយុទ្ធ Kazuyoshi Miura វ័យ៥៣ឆ្នាំ ដែលត្រូវចាត់ទុកជាកីឡាករបាល់ទាត់អាជីពវ័យចំណាស់ជាងគេក្នុងលោកនាពេលបច្ចុប្បន្ន បានសម្រេចបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំទៀតជាមួយក្លិប Yokohama FC។
ជាមួយកុងត្រាថ្មីនេះ នឹងនាំឱ្យ Kazuyoshi Miura អាចឈានដល់រដូវកាលទី ១៧ ជាមួយក្លិប ក្រោយផ្ទេរមកចូលរួមនៅឆ្នាំ ២០០៥ និងជារដូវកាលទី ៣៧ ក្នុងអាជីពជាកីឡាករបាល់ទាត់ ពេលលោកចាប់ផ្តើមអាជីពដំបូងជាមួយក្លិប Santos ក្នុងប្រទេសប្រេស៊ីលនៅឆ្នាំ ១៩៨៦។
សូមបញ្ជាក់ថា លោក Miura បានជាប់ឈ្មោះជាកីឡាកររកបានគ្រាប់បាល់នៅវ័យចំណាស់បំផុត ដែលលើកចុងក្រោយលោកធ្វើបានគឺនៅឆ្នាំ ២០១៧ ពេលលេងទល់ក្លិប Thespakusatsu Gunma ដែលកាលនោះមានអាយុ ៥០ ឆ្នាំ និង ១៤ ថ្ងៃ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍