Connect with us

អតីតគ្រូបង្វឹក Real Madrid, Zinedine Zidane បរិច្ចាគរូបសំណាកជើងឆ្វេងខ្លួន ដើម្បីរកថវិកាទៅមូលនិធិមនុស្សធម៌

អ្នកគាំទ្របាល់ទាត់បារាំងពេលនេះអាចទិញរូបប្រអប់ជើងឆ្វេងធ្វើពី កែវសម្រាប់តាំងលើតុរបស់លោក Zinedine Zidane បានក្នុងតម្លៃត្រឹម៤ម៉ឺនអឺរ៉ូ។ រូបសំណាកជើងឆ្វេងរបស់ អតីតគ្រូបង្វឹក Real Madrid រូបនេះ ចំនួន១០០គ្រឿង ត្រូវបានដាក់បង្ហាញនាទីក្រុងប៉ារីស ដើម្បីលក់រៃអង្គាសថវិកាសម្បុរសធម៌សម្រាប់សមាគម ELA ដែលនឹងជួយដល់ដំណើរការស្រាវជ្រាវជំងឺកម្រនិងផ្ដល់ការគាំទ្រដល់គ្រួសារអ្នកជំងឺទាំងនោះ។

រូបចម្លាក់នេះធ្វើដោយអ្នកច្នៃម៉ូដគ្រឿងអលង្កា Baccarat ដើម្បីអបអរគ្រាប់បាល់ជ័យជំនះលើកពាន UEFA Champions League 2002 ដែលស៊ុតដោយជើងឆ្វេង របស់លោក Zidane នេះតែម្តង។

រូបចម្លាក់នីមួយៗមានដាក់លេខពី១ដល់១០០ដើម្បីត្រៀមសម្រាប់អ្នកទិញជ្រើសរើសលេខតាមចំណង់ចំណូលចិត្តរបស់ពួកគេ ខណៈលេខ៩៨ដែលរំឭកទៅដល់ជោគជ័យ FIFA World Cup 1998 របស់បារាំងនោះ ត្រូវបានទិញដោយអ្នកជំនួញឈ្មោះ Francois Henri Pinault បាត់ហើយ។ គួរអោយដឹងថាលោក Zidane បានគាំទ្រអង្គការសម្បុរសធម៌នេះតាំងពីឆ្នាំ២០០០មកម្ល៉េះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com