នំបុ័ងផាក់ឡូវ និងនំបុ័ងជ្រូកខ្វៃ អាហារសម្រន់ងាយៗដែលមានរសជាតិអេមញាក់សាច់តែម្តង
ម្ហូប៖ នំបុ័ងដាក់សាច់ គឺជាអាហារមួយមុខដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំនៅពេលពួកគេមានភាពមមាញឹក ព្រោះវាមានភាពងាយស្រួលទិញ និងជាអាហារសម្រន់មួយដែលអាចញ៉ាំទ្រាប់ពោះបានយ៉ាងល្អ។ ក្រោយពីទទួលបានប្រជាប្រិយភាពបែបនេះហើយ អាជីវករសម័យនេះ បានធ្វើការច្នៃដោយលក់ជានំបុ័ងផាក់ឡូវ នំបុ័ងជ្រូកខ្វៃជាដើមដើម្បីធ្វើឱ្យរសជាតិកាន់តែប្លែកមាត់ទ្វេដង។
រសជាតិដ៏សែនជាប់មាត់ និងក្លិនឈ្ងុយចេញពីសាច់ផាក់ឡូវ និងសាច់ជ្រូកខ្វៃ បានធ្វើឱ្យនំបុ័ងសាច់កាន់តែជាប់ចិត្តខ្លាំង បានញ៉ាំហើយចង់ញ៉ាំទៀតមិនខាន ដែលអាហារសម្រន់មួយនេះត្រូវបានធ្វើឡើងសម្រាប់ញ៉ាំជាមួយជ្រក់ក្លាស្សេត្រជាក់ៗ និងថែមម្ទេសបន្តិចទៀតគឺដឹងតែរសជាតិអេមខ្លាំងតែម្តង។ ,
នំបុ័ងផាក់ឡូវ និងនំបុ័ងជ្រូកខ្វៃនេះដែរ ភាគច្រើនមានការដាក់លក់តាមរទេះតាមចញ្ចើមផ្លូវដោយអាជីវករបានព្យួរសាច់ក្នុងទូរកញ្ចក់យ៉ាងមានអនាម័យធ្វើឱ្យអ្នកដែលបានជិះកាត់ម្តងៗអត់ទ្រាំនឹងមិនទិញញ៉ាំមិនបាន៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍