និស្សិតចំនួន ១៩នាក់ ទទួលបានឪកាសទៅសិក្សាស្វែងយល់នៅប្រទេសជប៉ុន លើផ្នែកផលិតកម្ម និងបច្ចេកវិទ្យា តាមរយៈកម្មវិធី JENESYS 2018
ភ្នំពេញ ៖ តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និសិ្សតកម្ពុជាដែលបានបញ្ចប់ ឬ កំពុងសិក្សាផ្នែកបច្ចេកវិទ្យា ចំនួន១៩រូប ព្រមទាំងអ្នកដឹកនាំ១រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និង យុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ ថាJENESYS 2018 ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានអោយដឹងថា អ្នកចូលរួម នឹងទៅទស្សនកិច្ចសារមន្ទីរនៅទីក្រុងតូក្យូ ជាកន្លែងដែលមានដាក់តាំងបច្ចេកវិទ្យាទំនើបចុងក្រោយ ព្រមទាំងទៅទស្សនកិច្ចក្រុមហ៊ុនផលិតម្ហូបអាហារ នៅខេត្តស៊ីហ្សឹអុកា ដើម្បីសិក្សាពីដំណើរការនៃសង្វាក់ផលិតកម្ម និង បច្ចេកវិទ្យានៃប្រទេសជប៉ុន។
ក្រៅពីនេះ ពួកគាត់នឹងមានការពិភាក្សាជាមួយនិស្សិតសាកលវិទ្យាល័យនៅប្រទេសជប៉ុន និង ទៅទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្តផ្សេងៗផងដែរ ។
បើតាមស្ថានទូតជប៉ុន កម្មវិធី JENESYS 2018 មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និង បណ្តាប្រទេសចូលរួម និងដើម្បី កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និង ចំណងមិត្តភាពនាពេលអនាគត ។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុន បានអញ្ជើញយុវជនកម្ពុជាចំនួនជាង២០០០នាក់ហើយតាំងពីឆ្នាំ២០០៧មក ។
ស្ថានទូតជប៉ុន ក៏សង្ឃឹមផងដែរថា អ្នកចូលរួមនឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍