Connect with us

ខ្សែបម្រើ Christian Eriksen ខិតជិតការត្រឡប់ទៅលេងឱ្យ Tottenham Hotspur វិញ

អង់គ្លេស៖ ខ្សែបម្រើ Christian Eriksen ខិតជិតការត្រឡប់ទៅលេងឱ្យ Tottenham Hotspur វិញហើយ បន្ទាប់ពីលោក Jose Mourinho បានយល់ព្រមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិប។

ការត្រឡប់មកវិញរបស់កីឡាករដាណឺម៉ាកអាចនឹងធ្វើទៅបាន ត្បិតក្លិប PSG កំពុងព្យាយាមចរចានាំយក Dele Alli ទៅចូលរួម បន្ទាប់ពីបានលក់កីឡាករ Leandro Paredes ឱ្យ Inter Milan ។

ការមកដល់របស់កីឡាករ Leandro Paredes កាន់តែធ្វើឱ្យ Eriksen បាត់បង់ឱកាសលេង ត្បិតគេកំពុងពិបាកក្នុងការសម្របខ្លួនជាមួយនឹងទម្រង់លេងរបស់គ្រូបង្វឹក Antonio Conte ស្រាប់ ហើយកំពុងស្វែងរកច្រកចេញ។

សូមបញ្ជាក់ថា Christian Eriksen បានចាកចេញពី Tottenham Hotspur ទៅកាន់ Inter Milan កាលពីខែមករា ឆ្នាំមុន ដោយការទៅចូលរួមក្លិបអ៊ីតាលីនោះ Eriksen រំពឹងទទួលបានការរីកចម្រើនជាងមុន។ ប៉ុន្តែ ខុសពីការរំពឹងទុក ដោយរូបគេមិនសូវទទួលឱកាសលេងឡើយ ដោយមកទល់ពេលនេះ Christian Eriksen បានបង្ហាញមុខតែ៣៩ដង និង ស៊ុតបាន៤គ្រាប់ប៉ុណ្ណោះពីគ្រប់កម្មវិធី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម