ការប្រកួតបាល់ទះមួយ មានក្រុមខ្លាំងៗចូលរួម នឹងធ្វើឡើងនៅចុងខែមករានេះ
ភ្នំពេញ៖ ការប្រកួតបាល់ទះពាររង្វាន់ “ការប្រកួតមិត្តភាពអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១” មានសមាសភាពក្រុមខ្លាំងៗលំដាប់ប្រទេសចូលរួមចំនួន៥ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២៤ ខែមករា ឆ្នាំ២០២១។
ចំពោះប្រាក់រង្វាន់ ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបាន ២លានរៀល លេខ២ បាន១លាន៥សែនរៀល, លេខ៣ បាន ១លានរៀល, លេខ៤ បាន ៥សែនរៀល និងលេខ៥ បាន ៥សែនរៀល។
ក្រុមដែលចូលរួមក្នុងពានរង្វាន់ខាងលើមានចំនួន ៥ រួមមាន ក្លិបបាល់ទះវិសាខា, ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបបញ្ជាការដ្ឋានអង្គរក្ស, ក្លិបក្រសួងមហាផ្ទៃ និងក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការប្រកួត នឹងរៀបចំនៅទីលានបាល់ទះវិសាខា (ហ្គ្រនភ្នំពេញ) រាជធានីភ្នំពេញ។ ពានរង្វាន់ប្រកួតមិត្តភាពនេះ រៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍