Chompoo បានកូនភ្លោះមួយគូនេះគ្រប់ទឹកហ្មង ទៅដល់ណាកូរគេដល់នឹង
កម្សាន្ត៖ ជីវិតដែលពោរពេញទៅដោយសុភមង្គលរបស់តារាស្រី Chompoo Araya កាន់តែទទួលបានសេចក្តីសុខទ្វេរឡើងក្រោយទទួលបានកូនភ្លោះមួយគូដ៏ប៉ិនកូរធ្វើឱ្យម្តាយ និងអ្នកឯទៀតសប្បាយរីករាយបង្កបរិយាកាសមិនឱ្យស្ងប់ស្ងាត់នៅគ្រប់ទីកន្លែងតែម្តង។
កូនភ្លោះទាំង ២ ដែលមានឈ្មោះ ផាយុ និង សាយហ្វា ពេលខ្លះត្រូវបានម្តាយនាំទៅធ្វើការជាមួយរហូតដល់ក្រុមការងារដណ្តើមគ្នាពរ និងប្រលែងលេងជាមួយបង្កបរិយាកាសយ៉ាងសប្បាយរីករាយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់លេចមុខលើកញ្ចក់ទូរទស្សន៍ជាមួយម្តាយផងដែរ។
គួរបញ្ជាក់ថា តារាស្រីដ៏ល្បីឈ្មោះក្នុងប្រទេសថៃ Chompoo បានរៀបអាពាហ៍ពិពាហ៍ជាមួយសេដ្ឋីស្រស់សង្ហា Nott កាលពីឆ្នាំ ២០១៥ យ៉ាងគគ្រឹកគគ្រេង ហើយអ្នកទាំង ២ ក៏បានបង្ហើបនៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះថាចង់បានកូនបន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍