លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ គឺជាប្រធានបទ នៃការប្រារព្ធទិវាអង្គការសហប្រជាជាតិ នៅកម្ពុជា ឆ្នាំ២០១៨
ភ្នំពេញ ៖ ទិវាអង្គការសហប្រជាជាតិ ដែលបានប្រារព្ធធ្វើនៅថ្ងៃម្សិលម៉ិញនេះ គឺជាថ្ងៃរំលឹកខួបនៃការចូលជាធរមាននៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៤៥ ។
តាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា បន្ទាប់ពីការអនុម័តនូវរបៀបវារៈឆ្នាំ២០៣០ នៃការអភិវឌ្ឍប្រកបដោយចីរភាព និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងខែកញ្ញា ឆ្នាំ២០១៥ មក អង្គការសហប្រជាជាតិ បានយកការប្រារព្ធទិវាអង្គការសហប្រជាជាតិ ជាឱកាសមួយដើម្បីផ្សព្វផ្សាយដល់សាធារណជនទាំងអស់ ឲ្យបានដឹងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយព្រមទាំងបង្ហាញពីសកម្មភាពដែលប្រជាជន ជាពិសេសយុវជនកម្ពុជាអាចធ្វើឡើង ដើម្បីរួមចំណែកដល់ការសម្រេចបាននូវគោលដៅនេះ ។
ឆ្នាំនេះ ប្រធានបទនៃការប្រារព្ធទិវាអង្គការសហប្រជាជាតិ គឺ ៖ “លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ” ។ ឆ្នាំនេះ ជាឱកាសមួយសម្រាប់ផ្សព្វផ្សាយដល់សាធារណជនទាំងអស់ ឲ្យបានដឹងអំពីសកម្មភាពការងាររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងអតីតកាល និង នាពេលបច្ចុប្បន្ន ដោយសង្កត់ធ្ងន់ការលើកកម្ពស់ដល់ការច្នៃប្រឌិត ចំណេះដឹង និងការពង្រឹងភាពជាដៃគូជាមួយរដ្ឋាភិបាល ម្ចាស់ជំនួយ សង្គមស៊ីវិល វិស័យឯកជន និងយុវជនកម្ពុជា។
តំណាងអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ក៏បានលើកទឹកចិត្តឱ្យយុវជនខ្មែរចូលរួមអបអរទិវារំលឹកខួប នៃការបង្កើតអង្គការសហប្រជាជាតិ គោលបំណងសំខាន់មួយ ដើម្បីផ្តល់ឱកាសដល់ពួកគេក្នុងការស្វែងយល់អំពីសកម្មភាពសំខាន់ៗ ដែលអង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគ្រិន និង បណ្តាដៃគូដ៏ទៃៗទៀត បាននឹងកំពុងអនុវត្ត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍