នារីម្នាក់ ទម្លាយថាឪពុកគាត់ជក់បារី ទើបនាងជួបរឿងបែបនេះ
ភ្នំពេញ៖ នារីម្នាក់ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា ខ្លួនបានកើតមានជំងឺសួតយ៉ាងខ្លាំង ដោយសារតាំងពីតូច នាងបានស្រូបផ្សែងបារីរបស់ឪពុកខ្លួន ដែលចូលចិត្តជក់បារី។
យោងតាមគណនី Ra Sa បានឱ្យដឹងថា៖ “ថ្ងែនេះខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗដែលជាលោកប៉ារបស់ប្អូនៗ។ ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួនបើលោកប៉ាស្រលាញ់កូនៗ សូមកុំជក់បារីពេលនេះនាងខ្ញុំផ្ទាល់បានមានជំងឺសួតយ៉ាងខ្លាំង”។
គណនីខាងលើបានបន្តថា៖ “ថ្ងៃមួយខ្ញុំបានឈឺខ្លាំង ហើយទៅមន្ទីរពេទ្យហើយលោកគ្រូពេទ្យគាត់សួរខ្ញុំថានៅក្នុងគ្រួសារប្អូនមានអ្នកណាជក់បារីទេ? ពេលនោះខ្ញុំប្រាប់លោកគ្រូពេទ្យថានៅក្នុងគ្រួសារខ្ញុំមានលោកប៉ាខ្ញុំតែម្នាក់ទេដែលគាត់ជក់បារី ហើយគាត់ប្រាប់ខ្ញុំថា ប្អូនមានជំងឺសួតនេះតាំងពីតូចមកហើយ”។
ទីបំផុតនារីខាង បានទម្លាយការពិតប្រាប់លោកឪពុកពីជំងឺ និងមូលហេតុដែលបណ្ដាលឱ្យនាងកើតជំងឺនេះ។ ទោះជាយ៉ាងណា គាត់បន្តថា គាត់នៅតែស្រលាញ់លោកឪពុករបស់គាត់ ព្រោះគាត់គឺជាអ្នកមានគុណ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍