Connect with us

បើចង់ធ្វើកូនកំលោះរបស់ កញ្ញា កែវ សុបញ្ញា ទាល់តែតែយក ៣ចំណុចនេះឱ្យបាន

កម្សាន្ត៖ តារាចម្រៀងមួយដួងដ៏មានប្រជាប្រិយភាព ដែលមានសម្រស់ស្រស់ឆើតឆាយ បែបមនោសញ្ចេតនា កំពុងតែដាក់ប្រកាសប្រាប់ប្រុសៗគ្រប់រូប បើសិនជាចង់ធ្វើជាកូនកំលោះរបស់កញ្ញា ទាល់តែយកឱ្យបាន៣ចំណុចនេះ ទើបមានសិទ្ធិចូលមកក្នុងប្រអប់បេះដូងរបស់គាត់ តែបើធ្វើមិនបាននោះទេ កុំសង្ឃឹមឱ្យសោះ។

កញ្ញា កែវ សុបញ្ញា ជាតារាចម្រៀងមួយរូបដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យ ពិសេសបទចម្រៀងរបស់គាត់ ភាគច្រើនបទ ហាក់បីដូចជាទទួលបានការពេញនិយមចូលចិត្តស្តាប់ បទចម្រៀងមនោសញ្ចេតនារបស់គាត់ ហើយរណ្តំអារម្មណ៍ដួងចិត្តយុវវ័យជាខ្លាំងផងដែរ។

ថ្មីៗនេះ កញ្ញា កែវ សុបញ្ញា បានប្រកាសសារបេះដូងរបស់ខ្លួនលើប្រព័ន្ធសង្គម Instagram ដោយនិយាយបែបនេះថា៖ “ចង់ធ្វើជាកូនកំលោះរបស់ខ្ញុំមិនពិបាកទេយករបស់បីយ៉ាងនេះមកឱ្យខ្ញុំ

-ស្នាមញញឹម

– ស្មោះត្រង់

– ច្បាស់លាស់”

តើមានបុរសណាអាចធ្វើ៣ចំណុចនេះជូនកញ្ញាបានដែរឬទេ? បើបានមែនដឹងតែមានសង្ឃឹមហើយប្រុសៗមិនទាន់មានគូ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម