Connect with us

លោកស្រី វ៉ាន់ណា កូនខ្មែរដែលឈរឈ្មោះបេក្ខភាពតំណាងរាស្ត្រ ក្នុងការបោះឆ្នោត២០២០នៅអាមេរិក

អាមេរិក៖ លោកស្រី Vanna Howard (វ៉ាន់ណា ហាវវឺត) គឺជាកូនខ្មែរដែលធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក អំឡុងរបបប៉ុលពត ដែលគាត់គឺជាកូនខ្មែរដែលបានឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ នៅស្រុក មីដលសិច ទី១៧ (17th Middlesex) រដ្ឋម៉ាសាជូសេត សហរដ្ឋអាមេរិក។

មុនការបោះឆ្នោតឆ្នាំ២០២០ លោកស្រី វ៉ាន់ណា បាននិយាយថា បើប្រជាពលរដ្ឋក្នុងស្រុកមួយនេះ បោះឆ្នោតជូនគាត់ គាត់លះបង់កម្លាំងកាយចិត្តក្នុងការអនុវត្តនូវគោលការណ៍ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មធុនតូច ប្រព័ន្ធគាំពារសុខភាពនិងការគាំទ្រស្ត្រី វិស័យដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ អប់រំ លំនៅឋាន សមភាពយែនឌ័រនិងការមិនទុកឱ្យនរណាម្នាក់ចោល បរិស្ថាន ។ល។ មានភាពប្រសើរឡើង។

សូមជម្រាបថា លោកស្រី វ៉ាន់ណា បានបញ្ចប់ការសិក្សា និងរៀបការនៅសហរដ្ឋអាមេរិក។ មុនឈរឈ្មោះ លោកស្រី បានធ្វើការសង្គម នៅស្រុក Middlesex និង Suffolk រយៈពេល១៣ឆ្នាំ និងចំណាយពេល១១ឆ្នាំទៀត ជានាយកប្រចាំតំបន់ Greater Lowell សម្រាប់សមាជិកសភា Niki Tsongas ។ បច្ចុប្បន្ន លោកស្រីគឺជាប្រធានផ្នែកទំនាក់ទំនងផ្ទៃក្នុងនិងរដ្ឋាភិបាល នៅមណ្ឌលសុខភាពសហគមន៍ Lowell ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម