Connect with us

កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១លើពិពភលោក ក្នុងការទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានជូនដំណឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ដដែលបានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាត់ថ្នាក់ លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមានពិន្ទុ ១/១ (១ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ថ្នាក់) ក្នុងចំណោម ១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មក គឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ ដែលមានពិន្ទុ ០,៩៩។

ក្រសួងទេសចរណ៍បានបន្តថា ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនា ទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក៏ដោយ។ ចំណាត់ថ្នាក់នេះ ជាមោទកភាពជាតិ មួយផ្សេងទៀតរបស់ប្រទេសកម្ពុជា និងជាឱកាស ដ៏ល្អក្នុងការផ្សព្វផ្សាយ “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ” ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម