Connect with us

២០២១ហើយ! ប៉ុន្មានសន្លឹករបស់ Peach ឃើញហើយទប់សំណើចមិនជាប់

ថៃ៖ អ្នកដែលបានទស្សនារឿង “ពូម៉ូតូឌុបប៉ះសក់” ប្រាកដជាបានស្គាល់នូវតារាប្រុសរូបសង្ហា Peach ហើយដែលលោកបានចូលរួមសម្តែងជាតួឯកប្រុសដែលពោរពេញទៅដោយភាពកំប្លុកកំប្លែងញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពរស់រវើកខ្លាំងឡើង និងផ្ទុះសំណើចមិនស្ទើរ។

ជាធម្មតា តារាប្រុសរូបនេះតែងបញ្ចេញរូបភាពស្រស់សង្ហារបស់ខ្លួនជាមួយការស្លៀកពាក់ទាន់សម័យជាខ្លាំង ប៉ុន្តែថ្មីៗនេះអ្នកគាំទ្របែរកំពុងចាប់អារម្មណ៍ និងប្លែកអារម្មណ៍ក្រោយ Peach បានចែករំលែករូបភាពស្លៀកខោខូវប៉ូយខ្លី អាវយឺតខើចចេញក្បាលពោះជាមួយម៉ូតសក់ពុះកណ្តាលឃើញហើយគួរឱ្យអស់សំណើចបន្តិច និងមើលទៅហាក់ប្លែកភ្នែកបែបហ្វេសសិនបន្តិច។ តោះ ចង់ដឹងថា តារាប្រុសរូបនេះលេងខ្លួនប្លែកប៉ុណ្ណាក្នុងឆ្នាំ ២០២១ នេះ ទៅទស្សនារូបភាពទាំងអស់គ្នា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម