ឥទ្ធិពលធាតុអាកាសត្រជាក់ បង្កការខូចខាតនៅភាគខាងជើង និងកណ្ដាលប្រទេសវៀតណាម
វៀតណាម៖ ឥទ្ធិពលធាតុអាកាសត្រជាក់ក្នុងរង្វង់សូន្យអង្សាសេ បានគ្របដណ្ដប់លើភាគខាងជើង និងកណ្ដាលប្រទេសវៀតណាម ដែលបានបង្កការកកស្ទះចរាចរណ៍ដោយសារកៅស៊ូថ្នល់បានកក និងប៉ះពាល់ការរស់នៅរបស់ប្រជាជនក្នុងតំបន់ កាលពីពេលថ្មីៗនេះ។
ការកកស្ទះចរាចរណ៍ បានកើតមានឡើងដោយសារយានយន្តមិនអាចធ្វើដំណើរទៅមកបាន ព្រោះកៅស៊ូផ្លូវថ្នល់ បានកក ធ្វើឱ្យងាយរអិលសម្រាប់យានយន្តគ្រប់ប្រភេទ។ សាលារៀនប្រហែល ១៣០ ដែលមានសិស្សប្រហែល ៥៥០០០នាក់ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ដើម្បីការពារភាពត្រជាក់ដែលអាចបង្កហានិភ័យចំពោះសុខភាព។
ក្រសួងធនធានទឹកវៀតណាម បានព្យាករថា ធាតុអាកាសត្រជាក់ នឹងបន្តវាយប្រហារលើភាគខាងជើង និងកណ្ដាលនៃប្រទេសនេះម្ដងទៀត ចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២១ និងកើតមានជាថ្មី ចាប់ពីថ្ងៃទី២០ ខែមករា ដែលអូសបន្លាយរយៈពេល២-៣ថ្ងៃ៕
ប្រភព៖ Vietnam Plus
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍