Connect with us

តើអ្នកដឹងទេ អតិថិជនណាខ្លះ ដែលបានទិញខុនដូ នៅក្នុងប្រទេសកម្ពុជា ខណៈដែលការសាងសង់ខុនដូ កំពុងបន្តកើនឡើង

ភ្នំពេញៈ បើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យនៅកម្ពុជា បានបង្ហាញ ថា ចំនួនបន្ទប់ខុនដូ ដែលបានចូលក្នុងទីផ្សារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០១៨ ក្នុងរាជធានីភ្នំ ពេញ មានចំនួនរហូតដល់ ១២ ០៤៨ យូនីត មានការកើនឡើងជិត ២ភាគរយ បើធៀបនឹងត្រី មាសទី ២ ។
បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុក បានបង្ហាញថា ក្នុងត្រីមាសទី ៣ កន្លងមក មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ២ បានបញ្ចប់ការសាងសង់ដែលរួមមាន គម្រោង Skylar Meridian ក្នុងខណ្ឌចំការមន និងគម្រោង Apenines ក្នុងខណ្ឌទួលគោក។


របាយការណ៍បង្ហាញថា ៨០ ភាគរយនៃខុនដូប្រណីត ដែលទើបបញ្ចប់ការសាងសង់ស្ថិតក្នុងខណ្ឌចំការមន ។ កាលពីត្រីមាសទី ៣ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៦ ដែលស្មើនឹងបន្ទប់សរុប ២ ៣៧៤ យូនីត បានប្រកាសពីការចាប់ផ្តើមសាងសង់ ។
តាមការស្រាវជ្រាវ ក៏បានបង្ហាញថា អតិថិជនដែលទិញខុនដូនៅកម្ពុជា ភាគច្រើនមកពី សឹង្ហបុរី ម៉ាឡេស៊ី ចិន និងហុងកុង ។ ជាងនេទៅទៀត មានការលើកឡើងថា ភ្នំពេញមានគម្រោងអភិវឌ្ឍន៍ខុនដូជាច្រើន កំពុងត្រូវបានគ្រប់គ្រងដោយវិនិយោគិនមកពីប្រទេស ចិន ចំណែកអតិថិជនដែលទិញខុនដូ ភាគច្រើនក៏ជាជនជាតិចិនដែរ។


របាយការណ៍ឲ្យដឹងទៀតថា សម្រាប់ត្រីមាសទី ៣ ខុនដូប្រណីត (High-end) មានតម្លៃជួលជាមធ្យម ១៤,៣ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងប្រភេទមធ្យម (Mid-range) មានតម្លៃ ១១,៦ ដុល្លារ តម្លៃនេះមានការកើនឡើងរៀងគ្នា ០,៣ ភាគរយ និង ៥ ភាគរយ បើធៀបទៅនឹងត្រីមាសទី ២ ឆ្នាំ ២០១៨ ។
ទោះយ៉ាងណា អ្នកជំនាញអចលនទ្រព្យខ្មែរ បានលើកឡើងថា បើគិតពីដើមឆ្នាំមកទល់ពេលនេះ ការផ្គត់ផ្គង់ខុនដូថ្មីៗ ក្នុងរាជធានីភ្នំពេញ មិនមានចំនួនកើនឡើងច្រើនដូចកាលពីអំឡុង ៣-៤ ឆ្នាំមុននោះទេ។ យ៉ាងណាការផ្គត់ផ្គង់ និងតម្រូវការនាពេលនេះ អាចនិយាយថា មានភាពប្រដំប្រសងគ្នា ។
របាយការណ៍ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៨ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃជាង ៤ ៨២០ លានដុល្លារ ខណៈ រយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ទុនវិនិយោគមានតម្លៃជាង ៥ ៦៣៦លានដុល្លារ គឺមានការថយចុះ ១៤.៤៧ភាគរយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម