Connect with us

Justine ប្រហែលជិតមានសមាជិកថែមម្នាក់ទៀតហើយ ក្រោយលោកចែករំលែករូបភាពមួយនេះ

កម្សាន្ត៖ ម្ចាស់បទ Baby លោក Justine Bieber បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាបង្ហាញម៉ូត Hailey កាលពីឆ្នាំ ២០១៨ ដោយលោកធ្លាប់បានបញ្ជាក់ថា Hailey គឺជាមនុស្សស្រីតែម្នាក់គត់ដែលបានជួយលោកឱ្យចេញផុតពីអារម្មណ៍ឯកា និងជាមនុស្សស្រីដែលយល់ចិត្ត លើកទឹកចិត្តលោកជានិច្ចរាល់ពេលដែលលោកជួបវិបត្តិផ្លូវចិត្តម្តងៗ។

ក្រោយរៀបអាពាហ៍ពិពាហ៍រួច Justine តែងបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាបណ្តូលចិត្តគ្រប់ទីកន្លែងបង្អួតអ្នកគាំទ្រឱ្យលួចច្រណែនមិនស្ទើរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រហែលជាជិតមានសមាជិកថ្មីម្នាក់ទៀតហើយក្រោយ Justine បង្ហាញរូបភាពមួយសន្លឹកដែលលោក និងភរិយាងូតទឹកឱ្យក្មួយស្រីដោយបានសរសេរថា “ហ្វឹកហាត់”។

ក្រៅពីរូបភាពនោះហើយ មួយរយៈនេះ Justine ក៏បានចែករំលែករូបភាពពរទារកជាញឹកញាប់នៅលើ Instagram របស់ខ្លួនទៀតផងដែលនេះជាសញ្ញាបញ្ជាក់ថា គូស្នេហ៍វ័យក្មេងមួយគូនេះកំពុងមានគម្រោងបន្ថែមសមាជិកម្នាក់ទៀតក្នុងគ្រួសារឆាប់ៗនេះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម