Barcelona ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Sergio Aguero របស់ Manchester City
អេស្ប៉ាញ៖ FC Barcelona បច្ចុប្បន្នកំពុងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិបមេឃខៀវ Manchester City ។
កីឡាករអាហ្សង់ទីន វ័យ៣២ឆ្នាំ នឹងផុតកុងត្រាជាមួយ Man City នៅដំណាច់រដូវកាលនេះ មានន័យថា គេអាចចាប់ផ្ដើមពិភាក្សារការផ្ទេរចេញជាមួយក្លិបនៅក្នុងតំបន់អឺរ៉ុបបានចាប់ពីខែមករា មុនចាកចេញដោយគ្មានតម្លៃខ្លួននារដូវក្ដៅ។
ការដាក់គោលដៅចង់បានខ្សែប្រយុទ្ធចាស់វស្សារូបនេះ ត្បិត Barcelona ចង់យកគេមកជំនួសដំណែងអតីតខ្សែប្រយុទ្ធ Luis Suarez ដែលបានផ្ទេរទៅកាន់ក្លិប Atletico Madrid។
ទោះយ៉ាងណា Aguero នៅតែរង់ចាំសំណើកុងត្រាថ្មីជាមួយ Man City ដដែល ជាកន្លែងដែលគេធ្លាប់បានរួមរស់អស់រយៈពេល ៩ឆ្នាំមកនេះ។
ដោយឡែក Sergio Aguero នឹងខកខានសម្រាប់ការប្រកួតដែល Manchester City ត្រូវតទល់ជាមួយក្លិប Brighton និងមួយប្រកួតទៀតជាមួយ Crystal Palace ផងដែរ ព្រោះគេត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ បន្ទាប់ពីធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សម្នាក់ដែលទើបរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍