Connect with us

រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី១៣នាក់ និងមានអ្នកជាសះស្បើយចំនួន១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៣នាក់ បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ១នាក់ផងដែរ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ អ្នកមានវីរុសកូវីដ-១៩ ទាំង១៣នាក់នោះ ជាពលករមកពីប្រទេសថៃចំនួន ៨នាក់ និង ៥នាក់ទៀត ជាអ្នកដំណើរចូលមកកម្ពុជា។

ចំពោះករណីវិជ្ជមានវីរុសក្ខវីដ-១៩ថ្មីចំនួន ៨នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ជាស្ត្រីជនជាតិខ្មែរ រស់ខេត្តសៀមរាបចំនួន ២នាក់, ជនជាតិខ្មែរស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យចំនួន ៥នាក់(ស្រី៣នាក់), ស្ត្រីជនជាតិខ្មែរ ១នាក់ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងចំនួន ១នាក់។ ចំពោះលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ៧រូប ខាងលើ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានីភ្នំពេញគឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

ដោយឡែក អ្នកដំណើរចំនួន ៥នាក់ ផ្សេងទៀតជាអ្នកដំណើរចូលមកកម្ពុជា ជាស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១, ស្ត្រីជនជាតិខ្មែរ អាយុ ១៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១, បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១, ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ និងម្នាក់ទៀតជាជនជាតជប៉ុន ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។

ចំពោះករណីជាសះស្បើយចំនួន ១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ជាបុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទី ថ្ងៃទ១៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤១១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៧៧នាក់ និងអ្នកជំងឺចំនួន ៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ គង់ វណ្ណៈ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម