អស់ជាង២ពាន់ដុល្លារ ដោយសារលោកកូនដោនឡូតហ្គេមដោយកាត់លុយកុងរបស់ឪពុកម្ដាយ
ហ្វីលីពីន៖ កុមារអាយុ ៨ឆ្នាំម្នាក់ បានទិញហ្គេមជាច្រើននៅក្នុង Store អស់ប្រមាណជាង ២ពាន់ដុល្លារអាមេរិក ចេញពីកុងធនាគារ ខណៈឪពុកម្ដាយរបស់គេ មិនបានចាប់អារម្មណ៍ថា ពួកគាត់បានភ្ជាប់កុងនៅលើឧបករណ៍ដែលកូនរបស់ពួកគាត់ប្រើប្រាស់ឡើយ។
រឿងនេះបានកើតឡើងនៅទីក្រុងដាវ៉ាវ ប្រទេសហ្វីលីពីន បន្ទាប់ពីអ្នកស្រី Jumar Grace Locsin បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ឱ្យដឹងថា គាត់និងស្វាមី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគាត់ដឹងថា លុយរបស់ពួកគាត់ជាង ២០០០ដុល្លារ ត្រូវបានកាត់ចេញពីកុងធនាគារត្រឹមតែមួយប៉ព្រិចភ្នែក។
អ្នកស្រីបានឱ្យដឹងថា ទូរស័ព្ទដែលកូនគាត់ប្រើ គឺជាទូរស័ព្ទចាស់របស់ប្ដីគាត់ ដែលបានឱ្យកូនឈ្មោះ Tice ប្រើប្រាស់ កាលពីថ្ងៃបុណ្យណូអែល។ ទូរស័ព្ទនោះ គឺគាត់មិនបានផ្ដាច់កុងធនាគារចេញពី Google Play Store ឡើយ។ សរុបកូនរបស់គាត់ បានទិញហ្គេមចំនួន ៥៨ហ្គេម ក្នុងរយៈពេល ៥ថ្ងៃ៕
ប្រភព៖ Latestchika
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍